ថៃ៖ ករណីឆ្លងថ្មីជាង ២ម៉ឹននាក់ និងស្លាប់ជាង ២០០ នាក់បន្ថែមទៀត ដោយវិបត្តិជំងឺកូវីដ-១៩

ថៃ៖ នៅព្រឹកថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីទិន្នន័យនៃចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ថ្មីចំនួន ២៦១ នាក់ និងករណីថ្មីចំនួន ២០.៥៧១ ករណីបន្ថែមទៀត (គិតត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយ)។

C1_2168887_210821081719

យោងតាមប្រភពព័៌មាន បាំងកកប៉ុស្ត៍ បានឱ្យដឹងថា ក្នុងចំណោមចំនួនសរុបនៃករណីថ្មីទាំងអស់ មាន ២៣៥ ករណីគឺជាអ្នកទោសក្នុងពន្ធនាគារ និង ២០.៣៣៦ ករណីជាប្រជាជនទូទៅ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ២៣.១៥៩ នាក់ ក៏ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។

"

គួរបញ្ជាក់ផងដែរថា បើរាប់ចាប់តាំងពីថ្ងៃទី ១ ខែមេសា (រលកទី ៣ នៃជំងឺកូវីដ-១៩) ថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១.០០១.៤១៨ នាក់ ហើយអ្នកជំងឺប្រមាណ ៧៩១.៥៣៨ នាក់ជាបានសះស្បើយ និង ៨.៩៩៣ នាក់ស្លាប់​។

តាមប្រភពដដែល បានបង្ហាញថា ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ មានការកើនឡើងខ្ពស់បំផុត ដោយរាប់ចាប់តាំងថ្ងៃទី ១៣ ខែសីហាមក ហើយនៅ ៤ថ្ងៃ ចុងក្រោយនេះ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ក៏មានកើនឡើងខ្លាំងផងដែរ (រាប់ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាមក)៕