មកស្គាល់អ្នកនិពន្ធបទចម្រៀងជំនាន់ថ្មី វ័យក្មេងទាំង៤រូបដ៏ពូកែ និងពោរពេញទៅដោយទេពកោសល្យ

ថ្ងៃនេះពិសេសទៀតហើយ គេហទំព័រក្នុងស្រុក សូមណែនាំលោកអ្នក ឱ្យស្គាល់អ្នកនិពន្ធបទចម្រៀង៤រូបរបស់ដ្រាម៉ា ដែលមានសមត្ថភាពអាចនិពន្ធចម្រៀងដោយខ្លួនឯង៖

FB_IMG_1629614561392

១. អ្នកនិពន្ធ សារ៉ម បុណ្យរិទ្ធ ជាម្ចាស់ស្នាដៃសៀវភៅប្រលោមលោក រឿង “ពុធតាវ៉ាន់” គាត់បាននិពន្ធចម្រៀងមួយបទដែលជា OST នៃសៀវភៅរឿង ពុធតាវ៉ាន់ មានចំណងជើងថា “ធានារ៉ាប់រង” បទចម្រៀងនេះបានចេញជាផ្លូវការហើយ។ បច្ចុប្បន្ន បុណ្យរិទ្ធ ជាសិស្សកំពុងសិក្សាជំនាញខាង​ ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាមន៍​ (media and communication)

"

FB_IMG_1629614566488

២. អ្នកនិពន្ធវ័យក្មេងមួយរូបទៀត គឺ ឡុង វឌ្ឈនៈ ជាម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ និងធ្លាប់បានអានស្នាដៃរបស់គាត់ហើយ។ លើសពីនេះ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏មានសមត្ថភាពមិនធម្មតា ថែមទាំងចេះនិពន្ធបទចម្រៀងមានចំណងជើងថា ល្បែង បទចម្រៀងនេះផងដែរ ដ្រាម៉ាគ្រោងនឹងផលិតជាផ្លូវការក្នុងពេលឆាប់ៗនេះ។


FB_IMG_1629614563994

៣. ងាកមកស្គាល់យុវត្តីវ័យក្មេងម្នាក់ទៀត គឺ ង៉ុយ សារិកា បច្ចុប្បន្នជានិស្សិតទើបបញ្ចប់ឆ្នាំទីបី។ ក្រៅពីនេះ គឺប្អូនជាអ្នកសរសេរអត្ថបទព័ត៌មានផ្នែកចំណេះដឹងទូទៅនៅ BRANDBODAI ។ ជាអ្នកនិពន្ធសៀវភៅ និង Shot Films នៅលើគេហទំព័រផេក Heart Filmsផងដែរ។ លើសពីសមត្ថភាពដែលប្រិយមិត្តធ្លាប់ដឹង ពេលនេះសារិកាបានចេះចាំនូវជំនាញថ្មីមួយទៀតគឺនិពន្ធបទចម្រៀង ដោយស្នាដៃនិពន្ធនេះ មានចំណងជើង “មនុស្សស្រីសាវា” បទចម្រៀងនេះផងដែរ ក៏ខាងដ្រាម៉ានឹងផលិតជាផ្លូវក្នុងពេលឆាប់ៗខាងមុខនេះដែរ។

FB_IMG_1629614569167

៤. អ្នកនិពន្ធ ហៀប រក្សា ជាម្ចាស់ស្នាដៃសៀវភៅរឿង “សង្សារខ្ញុំជាវិញ្ញាណ” ដែលប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយ តាមរយៈស្នាដៃនិពន្ធជាច្រើនរឿង មានដូចជាសៀវភៅ “ខ្លោងទ្វារមរណៈ និង ពិធីពន្លែងខ្មោច” សុទ្ធសឹងតែជារឿងដែលទទួលបានការគាំទ្រពីសំណាក់អ្នកអានរបស់ដ្រាម៉ា។ នៅពេលនេះ រក្សា ត្រៀមបង្ហាញចំណីអារម្មណ៍ថ្មី គឺ បទ៖ អូនដូចជាជាផ្កាយនៅលើមេឃ ទើបបញ្ចប់ការការនិពន្ធនាពេលថ្មីៗ ហើយចម្រៀងនេះផងដែរ ជា OST របស់រឿង “សង្សារខ្ញុំជាវិញ្ញាណ” ហើយជាស្នាដៃនិពន្ធទំនុកច្រៀង និងអត្ថបទដោយ ហៀប រក្សា ដោយផ្ទាល់៕