តោះ! មកដឹងពីជីវិតពិតដ៏អភ័ព្វរបស់ស្រ្តីពេស្យាម្នាក់ ដែលគេយកទៅផលិតភាពយន្ត

Mary ធ្លាប់ជានារីវ័យក្មេងមានរូបរាងមុខមាត់ស្រស់ស្អាតថែមទាំង ចេះលេងព្យាណូ, ចេះភាសាអង់គ្លេស និង ចេះសរសេរអក្សរផ្ចង់បានយ៉ាងល្អ។ ប៉ុន្តែនៅឆ្នាំ ១៩៤៦ នាងក៏បានក្លាយជានារីរកស៉ីផ្លូវភេទនៅទីក្រុង Yokohama និង បានបម្រើដល់កងទ័ពរបស់អាមេរិកដែលបានចូលមកកាន់កាប់ប្រទេសជប៉ុននាសម័យនោះ។

A7

កាលនោះនាងបានជួបនឹងបុរសម្នាក់ដែលជាជនជាតិអាមេរិក និង ជាមន្ត្រីមានបុណ្យសក្តិម្នាក់ ក្រោយមកនាង Mary ក៏បានយល់ព្រមទៅរស់នៅជាមួយបុរសនោះនៅទីក្រុង Yokusuka ។ ខណៈពេលនោះនាងគឺមានអាយុ ៣៣ ឆ្នាំ ប៉ុន្តែសម្រស់ និង រូបរាងនាងគឺនៅតែស្អាតដែលធ្វើអោយមនុស្សប្រុសជាច្រើនបានលង់ស្នេហ៍នាង។ លុះរហូតមកដល់ឆ្នាំ ១៩៦១ នាង Mary មានអាយុ ៤០ឆ្នាំ ក៏បានត្រលប់មករស់នៅក្នុងទីក្រុង Yokohama វិញ ហើយការលេងខ្លួនរបស់នាងគឺកាន់តែសិចស៉ីជាងមុន។

"

A1

ចំពោះអត្តចរិករបស់នាងនៅពេលនោះគឺមានការក្រអឺតក្រទម មានអំណួត និង មានការរៀបចំខ្លួនដូចជាស្ត្រីអភិជនអញ្ចឹង ដែលមិនដូចជាស្រី្តពេស្យាដទៃទៀតឡើយ។ ប៉ុន្តែរឿងដ៏ឈឺចាប់មួយចំពោះ Mary ពេលនោះគឺការចាកចេញរបស់បុរសជនជាតិអាមេរិករូបនោះ ដែលត្រូវត្រលប់ទៅប្រទេសវិញ។ ខណៈពេលនោះនាងបានជូនដំណើរបុរសជនជាតិអាមេរិច ដោយរត់តាមផ្លូវរថភ្លើង និង បានច្រៀងចម្រៀងទៀតផង ដែលធ្វើអោយមនុស្សជាច្រើននៅទីនោះបានឈរស្តាប់ និង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីភាពសោកសៅរបស់ Mary ។ ហើយនាងពិតជាគួរអោយអាណិតណាស់ ដែលត្រូវមនុស្សជាទីស្រលាញ់បានឃ្លាតទៅឆ្ងាយបែបនេះ។

A2

ចាប់តាំងពីពេលនោះមកនាង Mary ត្រូវបានគេឃើញដើរតែលតោលគ្មានទិសដៅ ជាមួយនឹងការឈឺចាប់ ដោយរង់ចាំបុរសនោះត្រលប់មកវិញតាមការសន្យា ប៉ុន្តែគេមិនឃើញវត្តមានរបស់បុរសនោះបង្ហាញខ្លួនទេ ហើយនាងក៏បានបន្តធ្វើជាស្ត្រីពេស្យាវិញ។ លុះរហូតមកដល់ឆ្នាំ ១៩៨០ (នាងមានអាយុ ៥៩ឆ្នាំ )ដោយសារតែរូបនាងមានវ័យចំណាស់ពេក ដូច្នេះហើយនាងមិនអាចទទួលភ្ញៀវបានទៀតនោះទេ ពេលនោះហើយដែលជិវិតរបស់នាងកាន់តែតែលតោល គ្មានផ្ទះសម្បែងរស់នៅ ហើយជីវភាពក៏កាន់តែដុនដាប និង ចេះតែដើរត្រាចរពេញទីក្រុងYokohama។

A3


ជារៀងរាល់ថ្ងៃគេតែងតែឃើញនាងតុបតែងខ្លួនផាត់មុខស បបូរមាត់ពណ៌ក្រហម និង ស្លៀករ៉ូបពណ៌ស ជាមួយនឹងស្បែកជើងកែង ដើរតាមដងផ្លូវនៃទីក្រុង។ ហើយមនុស្សរស់នៅទីនោះមានការស្អប់ខ្ពើមនាងជាខ្លាំង ដែលមិនអនុញ្ញាតអោយគាត់ចូលទៅក្នុងហាង ឬ សំយ៉ាបផ្ទះរបស់ពួកគេនោះទេ ហើយគ្មាននរណាឈរជិត និង នៅក្បែរនាងឡើយ។ មានពេលមួយនោះនាងត្រូវប៉ូលីសចាប់ខ្លួនដោយសារតែគាត់បង្កភាពអសន្តិសុខ និង ប៉ះពាល់ដល់អ្នកដទៃថែមទៀតផង។ ប៉ុន្តែជាសំណាងល្អម្ចាស់អាគារម្នាក់នោះមានសន្តានចិត្តល្អអាណិតនាងពេក ក៏បានផ្តល់កន្លែងស្នាក់នៅមួយ ដោយគ្រាន់តែដាក់កៅអីមួយនៅច្រកផ្លូវចេញចូលអោយនាងប៉ុណ្ណោះ។

A5

មួយរយះក្រោយមកទៀតនាងក៏បានជួបនឹងបុរសម្នាក់ឈ្មោះ Ganjio ដែលបានផលិតខ្សែរភាពយន្តដោយដកស្រង់ពីជីវិតរបស់នាងផ្ទាល់ និង ថែមទាំងបានជួយសង្គ្រោះជីវិតនាងទៀតផង។ បន្ទាប់មកនាងក៏បានត្រលប់ទៅរស់នៅស្រុកវិញអស់រយះ ៦ឆ្នាំ ដោយស្ងប់ស្ងាត់។ រហូតដល់ចុងបញ្ចប់ Marry ក៏បានទទួលមរណៈភាពនៅឆ្នាំ ២០០៥ នៅអាយុ ៨៣ឆ្នាំ។ រីឯរឿងរ៉ាវនៃជីវិតរបស់នាងគឺត្រូវបានអ្នកដឹកនាំរឿងល្បីៗក្នុងប្រទេសជប៉ុន បានយកទៅផលិតជាខ្សែរភាពយន្តជាច្រើនដែលរៀបរាប់ពីជីវិតស្រ្តីពេស្យាដ៏កំសត់រូបនេះ៕

A6

 

A8

 

ប្រភព ៖ បរទេស