អីយ៉ាស់! ស្ងាត់ៗកីឡាការិនី អេ យ៉ាណុត ចាប់យកអាជីពជាតារាសម្តែងបន្ថែមមួយទៀត

កីឡាការិនីប្រដាល់ អេ យ៉ាណុត កូនស្រីច្បងរបស់កំពូលកីឡាករប្រដាល់ អេ ភូថង ដែលគ្រប់គ្នាបានស្គាល់ថាលោកជាកីឡាករដ៏ខ្លាំងមួយរូបកាលពីសម័យលោកនៅឡើងប្រដាល់ធម្មតា។

លោក អេ ភូថង មានកូនពីរនាក់ជាអ្នកប្រដាល់ប្រុសម្នាក់ស្រីម្នាក់ កូនស្រីឈ្មោះ អេ យ៉ាណុត និង កូនប្រុស ឈ្មោះ ម៉ឺន មេឃា ហើយកូនរបស់លោកទាំងពីរនាក់នេះ សុទ្ធតែបានសាងកេរ្តិ៍ឈ្មោះជាច្រើនមែនទែន មិនថាក្បាច់វៃឬការប្រកួតនោះទេ កូនរបស់លោកទាំងពិតជាធ្វើបានល្អមែនទែន។

ក្រោយពីស្ងប់ស្ងាត់មិនឃើញឡើងប្រកួតមួយរយៈ ស្រាប់តែពេលថ្មីៗនេះក៏បានឃើញកីឡាការិនី អេ យ៉ាណុត ចាប់ផ្តើមឈានជើងចូលសិល្បៈចេញថតខ្សែភាពយន្តមួយទៀតពីលើការងារបច្ចុប្បន្ននិងអាជីពអ្នកប្រដាល់ផងដែរ។

"

២

៣

៤


៧

បញ្ជាក់ផងដែរថា អេ យ៉ាណុត គាត់មានក្តីស្រមៃចង់ក្លាយជាតារាសម្តែង និង តារាម៉ូឌែល ប៉ុន្តែនៅពេលដែលហាត់ប្រដាល់និងឡើងប្រកួតឈ្នះគេមក ក៏មានស្ថានីយទូរទស្សន៍ទាក់ទងឲ្យឡើងដាល់ជាបន្តបន្ទាប់ទើប អេ យ៉ាណុតជាប់អាជីពប្រដាល់មកដល់សព្វថ្ងៃនេះ។ (សម្តីរបស់អេ យ៉ាណុត)

៦

៨

មកដល់ពេលនេះយើងឃើញថា កីឡាការិនី អេ យ៉ាណុត ចាប់ផ្តើមបានដើរទៅរកក្តីស្រមៃដែលចង់ក្លាយជាតារារបស់ខ្លួនហើយ ខ្ញុំក៏សូមជូនពរឲ្យគាត់ទទួលបានជោគជ័យជាមួយនឹងអាជីពសម្តែងដែលគាត់ស្រលាញ់ផងដែរ។

អត្ថបទ៖ ស្លាបប៉ាកកាមាស