ចង់ស្រក់ទម្ងន់ និងការពារពីជំងឺទាំងនេះ អ្នកគួរទទួលទាន« សណ្តែកបណ្តុះ »

សណ្តែកបណ្តុះជាប្រភេទបន្លែមួយប្រភេទដែលត្រូវបានគេយកមកធ្វើជាម្ហូបខុសៗគ្នាទៅតាមប្រទេសនីមួយៗនៅលើពិភពលោក។ ហើយនាពេលថ្មីៗនេះវាក៏បានក្លាយជាបន្លែដ៏ពេញនិយមនៅក្នុងពិភពលោកទាំងមូល ព្រោះតែអត្ថប្រយោជន៍របស់វា។

ខាងក្រោមនេះជាការរៀបរាប់ខ្លីៗ អំពីអត្ថប្រយោជន៍នៃការបរិភោគសណ្តែកបណ្តុះ ដែលត្រូវបានគេស្រាវជ្រាវឃើញថា៖

១/ អាចកាត់បន្ថយការស្ត្រេស

យោងតាមការស្រាវជ្រាវថ្មីៗនេះដោយមហាវិទ្យាល័យជាច្រើននៅក្នុងប្រទេសអូស្រ្តាលីបានឲ្យដឹងថាសារធាតុចិញ្ចឹមដូចជាវីតាមីនសេ ស័ង្កសី និងម៉ាញ៉េស្យូមមានសារៈសំខាន់ធ្វើឱ្យមានតុល្យភាពអារម្មណ៍ បំបាត់អារម្មណ៍ធុញថប់ ស្ត្រេស និងជំរុញឲ្យអ្នកគេងលក់ស្រួល។​ នៅពេលដែលរាងកាយរបស់អ្នកមានប្រព័ន្ធការពាររឹងមាំ អ្នកនឹងអាចជៀសពីជំងឺជាច្រើន។

33239ece974de441bd206bef2474d7b050bbd171

"

២/ អាចធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង

វីតាមីន K គឺមានសារៈសំខាន់សម្រាប់ការពារពីការកកឈាម និងរារាំងការបង្កើតកាល់ស្យូមនៅក្នុងសរសៃឈាម។ សណ្តែកបណ្តុះគឺជាប្រភពដ៏សំបូរបែបនៃវីតាមីនមួយនេះទើបវាមានប្រសិទ្ធភាពជួយធ្វើឱ្យបេះដូងរបស់អ្នកមានសុខភាពល្អ

Green Bean Sprouts TaleTravels

៣/ អាចជួយសម្រកទម្ងន់

ចំនួនកាឡូរីទាប ដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺមាននៅក្នុងសណ្តែកបណ្តុះ ដែលអ្នកអាចបរិភោគវាលាយជាមួយបន្លែផ្សេងទៀត ចំពោះអ្នកដែលព្យាយាមសម្រកទម្ងន់។

1614313629171

៤/ ជួយក្នុងការថែរក្សាសុខភាពស្បែក

កម្រិតអង់ទីអុកស៊ីដង់របស់សណ្តែកបណ្តុះពិតជាខ្ពស់ ដែលមានន័យថាវាអាចកាត់បន្ថយសកម្មភាពរ៉ាឌីកាល់សេរីទូទាំងរាងកាយ ជួយកាត់បន្ថយស្នាមជ្រួញ ស្នាមជាំ និង ជួយឱ្យអ្នកមើលទៅក្មេងជាងវ័យ។

NsPGHE6


៥/ ជួយដល់ការរំលាយអាហារ

ជាតិកាកសរសៃមានតួនាទីសំខាន់ក្នុងការជម្រុញដល់ការរំលាយអាហាររបស់អ្នកមានដំណើរការល្អ ដើម្បីជៀសពីបញ្ហាទល់លាមក ហើមពោះ ឬរាគជាដើម។ ហេតុនេះទើបគេណែនាំឲ្យស្រ្តី និងបុរសអាចទទួលទានសណ្តែកបណ្តុះ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏សម្បូរបែប។

TWC 20 FEATUREGutCartoon_79cf0ee28560b95f94a49abdff2b6244_2000

៦/ អាចធ្វើឱ្យមានតុល្យភាពកម្រិតកូឡេស្តេរ៉ុល

ការរក្សាកម្រិតកូឡេស្តេរ៉ុលឲ្យនៅកម្រិតមួយទៅតាមស្តង់ដាគឺពិតជារឿងដ៏ល្អសម្រាប់សុខភាពរបស់អ្នក ព្រោះវានឹងជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល និងបញ្ហាបេះដូងផ្សេងទៀត។

Images

៧/ អាចបង្កើនចំនួនកោសិកាឈាមស

អ្វីដែលមិនគួរឲ្យជឿនោះ សណ្តែកបណ្តុះអាចជួយជំរុញការផលិតកោសិកាឈាមសបានទៀតផង។

៨/ អាចគ្រប់គ្រងដង់ស៊ីតេឆ្អឹង

វីតាមីន K និងសារធាតុរ៉ែសំខាន់ៗ ដែលមាននៅក្នុងសណ្តែកបណ្តុះជារឿយៗត្រូវបានគេមើលរំលង ប៉ុន្តែវាអាចដើរតួយ៉ាងសំខាន់ក្នុងការការពីអ្នកពីជំងឺពុកឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។

Blood Clots 1

ប្រភព៖បរទេស