ប្រវត្តិរបស់នំ Egg Tart ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និង ពេញនិយមនាពេលបច្ចុប្បន្ននេះ!

នំ Egg Tart គឺជានំមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ និង ទន់ល្មើយដូចជាសំឡី ដែលត្រូវបានគេដឹងថាមានវត្តមានតាំងពីយូរយារណាស់មកហើយ។ ម្យ៉ាងទៀត Egg Tart គឺជានំដ៏ពេញនិយមមួយដែលមាននៅក្នុងហាងនំប៉័ង និង ហាងកាហ្វេជាច្រើនជុំវិញពិភពលោក ។ នំនេះត្រូវបានគេចាត់ទុកជាផ្នែកមួយនៃអាហារសម្រន់ ដែលមនុស្សជាច្រើននិយមបរិភោគជាមួយនឹងកាហ្វេ ឬ តែជាដើម។

A1

នៅដើមសតវត្សរ៍ទី ២០ ប្រទេសចិនសម័យនោះមានកំពង់ផែតែមួយគត់ ដែលមានពាណិជ្ជករបរទេសជាច្រើនបានមកធ្វើជំនួញនៅទីនោះ ។ លុះមកដល់ឆ្នាំ ១៩៧៩ ដោយសារតែកាលនោះទីក្រុងម៉ាកាវ នៃប្រទេសចិនបានក្លាយជាអាណានិគមព័រទុយហ្កាល់ ដូច្នេះក៏មានជានជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះថា Macanese បាននាំយកនំ Egg Tart ដែលជនជាតិព័រទុយហ្កាល់ហៅនំនេះថា pastel de nata មកកាន់ប្រទេសចិន។ ក្រោយមក នំនេះក៏បានទទួលការពេញនិយមជាខ្លាំងពីប្រជាជនចិន និង ពាណិជ្ជករផ្សេងៗទៀត។

"

A2

លុះមកដល់ឆ្នាំ ១៩៨៩ មានឱសថការីជនជាតិអង់គ្លេសម្នាក់ឈ្មោះ Andrew Stow និង ភរិយារបស់គាត់ឈ្មោះ Margaret Wong បានបើកហាងនំប៉័ងឈ្មោះថា Lord Stow ក្នុងទីក្រុង Coloane ដែលមានលក់នំពងទាបែបចិន និង នំ Egg Tart នេះផងដែរ។ តាំងពីពេលនះមកនំ Egg Tart បានមានឈ្មោះល្បីរន្ទឺទៅកាន់តំបន់ផ្សេងៗ និង ប្រទេសជាច្រើនទៀត។

A3


គួរអោយបញ្ចាក់ផងដែរថា តាមពិតទៅមានមនុស្សជាច្រើនយល់ច្រលំថា នំ Egg Tart នេះជានំពងទារបស់ប្រទេសចិន តែតាមពិតទៅវាគ្រាន់តែស្រដៀងគ្នាប៉ុណ្ណោះ ពោលគឺវាខុសគ្នាត្រង់ថានំពងទារបស់ចិនមានសំបកខារ៉ាម៉ែលក្រាស់ជាង និង តូចជាងនំ Egg Tart របស់ព័រទុយហ្កាល់។

A4

យ៉ាងណាមិញ រហូតមកដល់សព្វថ្ងៃនេះ នំ Egg Tart បានក្លាយជានំដែលមានប្រជាប្រិយភាពជាខ្លាំងដល់មនុស្សទូទាំងពិភពលោក។ ហើយគេក៏បានច្នៃប្រឌិតបន្ថែមនូវរសជាតិបន្ថែម ដើម្បីអាចបំពេញតាមតម្រូវការរបស់អតិថិជនផងដែរ៕

A5

 

ប្រភព៖ បរទេស