កំហុសទាំង ៥ របស់ម្ចាស់អាជីវកម្មផ្ទះត្រីសាល់ម៉ុន រហូតឈរជើងជោគជ័យបានដល់ទៅ១០ឆ្នាំ

ដូចយើងបានដឹងហើយថា ការបង្កើតអាជីវកម្មមួយៗមិនមែនជារឿងងាយស្រួលឡើយ ក្រៅពីមានដើមទុន ក៏ត្រូវការរៀបផែនការ គំនិតច្នៃប្រតិដ្ឋ និងយុទ្ធសាស្រ្តជាច្រើនដែលសុទ្ធតែហែលឆ្លងឧបសគ្គ និងកំហុសជាច្រើន ទម្រាំអាចឈរជើងលើវិថីមុខជំនួញបាន។

យ៉ាងណាមិញ ថ្ងៃនេះ « ក្នុងស្រុកTV » សូមធ្វើការដកស្រង់បទពិសោធន៍មួយដ៏ល្អរបស់ លោក ម៉ៅ វុត្ថា ជាម្ចាស់អាជីវកម្ម ផ្ទះត្រីសាល់ម៉ុន ដ៏ជោគជ័យមួយរូបឈរជើងលើមុខជំនួញយ៉ាងរឹងមាំរហូតដល់ ១០ឆ្នាំ មកចែកចាយប្រិយមិត្តជាការយល់ដឹង។

ខាងក្រោមនេះជាសម្តីដែលដកស្រង់ពីគណនីហ្វេសប៊ុករបស់លោក ម៉ៅ វុត្ថា ទាំងស្រុង ៖

"

ម្សិលម៉ិញមានឱកាសថ្ងូរដាក់ទូរទស្សន៍ CNC ទាក់ទងនឹងផ្ទះត្រីសាល់ម៉ុន ប៉ុន្តែមិនបាននិយាយអស់រឿងរ៉ាវកំហុសអាជីវកម្មដែលខ្ញុំបានធ្វើកន្លងមក។ ចឹងហើយពេលនេះ សូមយកឱកាសនេះចែករំលែកបន្តិចចុះ សង្ឃឹមថាកំហុសរបស់ខ្ញុំអាចជាមេរៀនសម្រាប់អ្នករកស៊ីជំនាន់ក្រោយៗ ហើយអាចក្លាយខ្លួនទៅជាសហគ្រិនចំណានៗ។

កំហុសនានាដែលម្ចាស់រកស៊ីតែងតែបង្កឲ្យកើតមានក្នុងពេលធ្វើអាជីវកម្ម ហើយអាចឈានទៅដល់ការដួលរលំ បើតាមការសិក្សារបស់សាកលវិទ្យាល័យពាណិជ្ជកម្មហាវ៉ឺត (Harvard Business Review) កាលពីពេលកន្លងមកបានឲ្យឃើញថាអាជីវកម្មទាំងឡាយដែលបានបើកមានមិនដល់៥០%នោះទេដែលអាចមានអាយុដល់៥ឆ្នាំ ហើយក្នុងនោះមានតែប្រមាណជិត៣០%ប៉ុណ្ណោះដែលអាចធ្វើដំណើរទៅប្រារព្ធពិធីខួបគម្រប់១០ឆ្នាំនៃអាជីវកម្មរបស់ខ្លួនបាន។

240389602_10158038157910918_3534424735746756609_n

នឹកឃើញកាលខ្ញុំចាប់ផ្តើមដំបូងជាពិសេសអាជីវកម្មក្នុងវិស័យភោជនីយដ្ឋាន មានសាច់ញាតិ ឬមិត្តភក្តិខ្លះដែលនិយាយថាអាយុអាជីវកម្មរបស់ខ្ញុំអាចរស់បានមិនដល់២ឆ្នាំនោះទេ រហូតអ្នកខ្លះគាត់បានណែនាំឲ្យធ្វើរបៀបនេះរបៀបនោះដើម្បីអាចឲ្យអាជីវកម្មខ្ញុំបន្តទៅមុខទៀត។ មកដល់ពេលនេះខ្ញុំមានវាសនាដើរមកដល់ឆ្នាំទី១០នៃពាណិជ្ជកម្មទូទៅ និងឆ្នាំទី៦នៃអាជីវកម្មភោជនីយដ្ឋាន អាចនិយាយបានថាជាភ័ព្វព្រងវាសនា ឬមួយទេវតាមិនទាន់ចង់ឲ្យខ្ញុំស្លាប់ ព្រោះថាកំហុសដែលខ្ញុំបានធ្វើគឺមានរាប់ស៊ិបរយដងនៅក្នុងជីវិតអាជីវកម្មរបស់ខ្ញុំ ប៉ុន្តែនាវេលានេះខ្ញុំសូមចែករំលែកតែកំហុសធំៗ ៥យ៉ាងដែលខ្ញុំបានធ្វើនៅក្នុងអាជីវកម្ម៖

163642928_1811608449006824_7340923742593943008_n

១. សន្សំលុយខ្លាំងពេកមិនជួលបុគ្គលិក ឬអ្នកជំនាញឲ្យមកជួយ ដោយគិតថាខ្លួនឯងអាចធ្វើអ្វីៗបានទាំងអស់

នៅក្រោយពេលដែលខ្ញុំបែកពីភាគហ៊ុនបរទេស ហើយចាប់ផ្តើមអាជីវកម្មតែឯកឯងនោះ ខ្ញុំមានបញ្ហាយ៉ាងខ្លាំងលើលំហូរសាច់ប្រាក់ ដូច្នេះហើយការងារភាពច្រើនត្រូវធ្វើដោយខ្លួនឯង។ ប្រហែលជាខ្ញុំប្រកាន់នូវទ្រឹស្តី Nothing Impossible ខ្លាំងជ្រុលពេលទើបខ្ញុំមិនបានគិតល្អិតល្អន់ក្នុងការរកមនុស្សឲ្យធ្វើឲ្យខ្ញុំ។ ក្រោយពេលពីរបីឆ្នាំមកទើបខ្ញុំដឹងច្បាស់ថាខ្ញុំបានគិតខុសព្រោះថាបើខ្ញុំចំណាយពេលទាំងនោះទៅគិតអ្វីផ្សេងជាជាងខាតពេលធ្វើការងារទាំងនោះ អាចចេញបានសមិទ្ធផលអ្វីប្លែកៗច្រើន (ការងារខ្លះយើងជួលគេឲ្យធ្វើ វាសន្សំលុយបានច្រើនជាងយើងធ្វលដោយខ្លួនឯងផង) ហើយម៉្យាងវិញទៀតបើខ្ញុំបានជួលគេ ឬចំណាយលុយទៅលើអ្នកជំនាញនានាវានឹងមានលទ្ធផលប្រសើរជាងព្រោះថាថ្វីត្បិតតែយើងអាចធ្វើបានប៉ុន្តែនៅមានកម្រិត វាមិនដូចអ្នកជំនាញវិជ្ជាជីវៈនោះទេ។

ក្នុងនាមម្ចាស់អាជីវកម្ម ចំនុចសំខាន់មួយដែលត្រូវចងចាំនោះគឺ សូមកុំមានការអៀនខ្មាស ឬមានអំនួតខ្លាំងពេក ក្នុងការសុំជំនួយ សុំការគាំទ្រជាបទទូន្មាន និងការប្រឹក្សាយោបល់ពីអ្នកជំនាញ ឬរៀមច្បងទាំងឡាយ។ ក្នុងលក្ខខណ្ឌបែបនេះសូមប្រកាន់នូវទស្សនៈសុភាសិតខ្មែរមួយថា ងើយស្កក ឱនដាក់គ្រាប់។

227987101_10158007112095918_202007478246513400_n

២. រវល់ខ្លាំងពេកមិនបានគិតឲ្យបានដិតដល់ទៅលើការរៀនសូត្របន្ថែមទៅលើជំនាញផ្សេងៗជាពិសេសបច្ចេកវិជ្ជា

ដោយសារតែខ្ញុំមានសាវតារជាអ្នកធ្វើការអង្គការ ហើយបានរៀនសូត្របានគ្រាន់បើដែរ ខ្ញុំហាក់បីដូចជាព្រងើយកន្តើយក្នុងការស្វែងរកចំណេះដឹងបន្ថែម ដោយគិតថាជំនាញនានានៅក្នុងអាជីវកម្មទាំងនោះ ខ្ញុំចេះអស់ហើយ។ នៅពេលដែលអាជីវកម្មរបស់យើងលើកកម្រិតពីលក្ខណៈរកស៊ីតាមបែបប្រពៃណីគ្រួសារ មកជាប្រភេទក្រុមហ៊ុនហើយនោះ ការពង្រឹងសមត្ថភាពរបស់យើងគឺជាការចាំបាច់បំផុត យើងម្នាក់ឯងមិនអាចចេះគ្រប់រឿងបានទេ ហើយការសម្រេចចិត្តទាំងឡាយនៅក្នុងអាជីវកម្មមិនអាចធ្វើឡើងតាមការស្មាន ឬសន្មតដោយមានតែសមត្តិកម្មមិនគ្រប់គ្រាន់នេះទេ។ នៅក្នុងអាជីវកម្ម ការសម្រេចចិត្តខុសគឺមានតែរាប់លុយខាតតែប៉ុណ្ណោះឯង។

ចំនុចសំខាន់មួយដែលខ្ញុំមើលរំលងនោះគឺបច្ចេកវិជ្ជាព័ត៌មានវិជ្ជា។ ដោយសារតែកាលដំបូងឡើយការងារបង្កើត Page, Website, Account Social Media ទាំងឡាយខ្ញុំធ្វើដោយខ្លួនឯង ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ ខ្ញុំអាចមើលវាដោយខ្លួនឯងបាន ខ្ញុំមិនបានរកជំនួយបច្ចេកទេស ឬទៅសិក្សាពង្រឹងសមត្ថភាពលើបញ្ហាទាំងនេះនោះទេ។ ដល់ពេលនេះ ពេលចូលទៅប្រើប្រាស់បច្ចេកវិជ្ជាទាំងនោះទើបដឹងថាខ្ញុំហួសសម័យបាត់ទៅហើយ។ សម្រាប់អាជីវកម្មនាពេលបច្ចុប្បន្ននេះ អនក្ខរកម្មព័ត៌មានវិជ្ជានាំឲ្យយើងជួបបញ្ហាធំៗពីរគឺ៖

១. ដើរមិនទាន់ទីផ្សារនាសម័យបច្ចុប្បន្ន


២. ចំណាយលុយលើសផែនការ ឬការរំពឹងទុកទៅលើការកែលំអរ និងជួសជុលកំហុស ។

230829635_10158021171105918_2622461658788328395_n

៣. មិនសូវខ្វល់ខ្វាយខ្លាំងពេលអំពីការធ្វើទីផ្សារ និងពាណិជ្ជកម្ម

វាអាចដោយសារនោពេលដែលខ្ញុំចាប់យកឱកាសអាជីវកម្មកាលនោះមុនគេ មានតែឯង ហើយគិតថាផលិតផលរបស់ខ្លួននាំមកនូវអតិថិជនដោយខ្លួនឯងបានជាអត្តនោម័តិ ខ្ញុំមិនបានយកចិត្តទុកដាក់ខ្លាំងទៅលើពាណិជ្ជកម្ម ឬទីផ្សារខ្លាំងនោះទេ។ ថ្វីត្បិតតែផលិតផលរបស់យើងមាននៅក្នុងទីផ្សារហើយក៏ដោយ តែការមិនគិតគូរដល់ការផ្សារពាណិជ្ជកម្ម និងយុទ្ធសាស្រ្តទីផ្សារជាកំហុសមួយ។

ក្នុងសម័យនេះ ការជ្រើសរើសវិធីសាស្រ្តផ្សាយពាណិជ្ជកម្មផលិតផលរបស់យើងឲ្យមានប្រសិទ្ធិភាពគឺជាចំនុចស្នូលសំខាន់មួយឈានទៅរកជោគជ័យក្នុងអាជីវកម្ម។ បើទោះជាយើងទទួលបានជោគជ័យ ឬការទទួលស្គាល់នៅលើទីផ្សារហើយក៏ដោយ ក៏យើងមិនត្រូវព្រងើយកន្តើយចំពោះការធ្វើទំនាក់ទំនងសាធារណៈរបស់យើងដែរ។ ការយកចិត្តទុកដាក់ថែរក្សាអតិថិជនដែលមាននៅក្នុងដៃស្រាប់គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការផ្សាយពាណិជ្ជកម្មបែបក្អែកមួយជាក្ងែកដប់។

19956284_10154649875650918_8196575029019667029_o

៤. ការព្រងើយកន្តើយជាមួយគម្រោងអាជីវកម្មជាពិសេសគោលដៅសំខាន់អាជីវកម្មរបស់យើង

គ្រប់អាជីវកម្មទាំងអស់ចាំបាច់ត្រូវតែមានគម្រោងអាជីវកម្ម (Business Plan) ឬហៅថាផែនទីអាជីវកម្ម។ អាជីវកម្មដែលគ្មានគម្រោងគឺមានឱកាស ៥០% រួចទៅហើយក្នុងការទទួលបរាជ័យមុនពេលប្រតិបត្តិការ ប៉ុន្តែបើសិនជាមានផែនតីគម្រោងអាជីវកម្មហើយមិនគោរពតាម មិនយកមកគិតធ្វើតាម គឺស្មើនឹងបរាជ័យ បូកនឹងភាពអាម៉ាសចំពោះខ្លួនឯងថែមទៀតផង។ ត្រូវចងចាំថាប្រសិនបើគ្មានផែនការលក់ ឬការធ្វើពាណិជ្ជកម្មនោះទេ យើងក៏មិនអាចដឹងពីព័ត៌មានត្រឡប់ និងកែលំអរផលិតផល ឬសេវាកម្មរបស់យើងបានដែរ ហើយម្យ៉ាងវិញទៀតគឺថា Zero Marketing = Zero Reputation ។

ក្នុងករណីប្រសិនបើអាជីវកម្មមានរបស់យើងមានគូប្រកួតប្រជែង នោះការមិនធ្វើពាណិជ្ជកម្មវានឹងជះឥទ្ធិពលកាន់តែឆាប់រហ័សជាងការរំពឹងទុកមកលើអាជីវកម្មរបស់យើង ហើយយូរៗទៅយើងនឹងត្រូវបានគេបំភ្លេចបន្តិចម្តងៗពីលើទីផ្សារ មិនថាយើងជាអ្នកមកមុននៅក្នុងទីផ្សារនោះទេ។ គំនិតនៃការប្រកាន់យក SMART Objective គឺមានសារៈសំខាន់លុះណាតែយើងត្រូវប្រតិបត្តិតាម និងរក្សាភាពស្វិតស្វាញជាមួយនឹងគោលដៅដែលយើងបានកំណត់ទុកនៅក្នុងគម្រោងអាជីវកម្មរបស់យើង។

228955386_10158024226810918_3276685304420353122_n

៥. ការមើលស្រាលទៅលើគូប្រកួតប្រជែង

ភាពអំនួត មោទនភាព ភាពជឿជាក់ខ្លាំងពេលលើផលិតផលរបស់យើង នាំឲ្យយើងមិនសូវគិតទៅដល់គូប្រកួតប្រជែង។ ដំបូងឡើយយើងបានគ្រប់គ្រងទីផ្សាររហូតដល់៩៥% ប៉ុន្តែនៅពេលដែលភាពព្រងើយកន្តើយ ការបែកបាក់ ការគ្រប់គ្រងដោយគ្មានប្រព័ន្ធត្រឹមត្រូវ។ ខ្ញុំមិនដែលបន្ទោសអតីតបុគ្គលិក ឬអ្នកដែលទទួលការបណ្តុះបណ្តាលពីខ្ញុំ ហើយមកបង្កើតមុខរបរជាគូប្រកួតប្រជែងខ្ញុំនោះទេ ព្រោះថានេះជាធម្មជាតិនៃដំណើរការអាជីវកម្ម ប៉ុន្តែទាំងអស់នោះសុទ្ធតែជាកំហុសរបស់ខ្ញុំក្នុងការមើលស្រាលសភាពការណ៍។ នាពេលនេះគ្រប់គ្នាសុទ្ធតែចូលទៅក្នុងសមរភូមិសមុទ្រក្រហម ខាំហែកសាច់រហូតកដល់របួសរៀងៗខ្លួន ដែលជានិច្ចជាកាលរុញច្រានខ្ញុំឲ្យចូលរួមដែរផងនោះ។ នៅពេលដែលយើងចូលប្រឡូកក្នុងសមុទ្រក្រហមហើយនោះ យើងមានការលំបាក និងចំណាយពេលបន្តិចក្នុងការរកផ្លូវទៅកាន់សមុទ្រខៀវ៕

234900145_10158038157940918_5337843570792108225_n

ដកស្រង់ដោយ៖ ក្នុងស្រុក TV

ប្រភព៖ Mao Vutha