របៀបធ្វើទឹក Detox ងាយៗទាំង ៧ ដែលជួយបណ្តេញជាតិពុល សម្រក់ទម្ងន់ សម្អាតពោះវៀន​ និងមានរសជាតិឆ្ងាញ់

ចង់សម្រកទម្ងន់មែនទេ? សាកល្បងភេសជ្ជៈ Detox ។ ពួកវាផ្សំឡើងពីបន្លែ និងផ្លែឈើ ដែលអាចជួយបណ្តេញជាតិពុល បង្កើនការរំលាយអាហារ សម្អាតពោះវៀន និងជួយសម្រកទម្ងន់បានយ៉ាងលឿន។

ខាងក្រោមនេះជារបៀបធ្វើទឹក Detox ងាយៗទាំង៧ ដែលមានរសជាតិឆ្ងាញ់ និងផ្តល់ទាំងអត្ថប្រយោជន៍៖

១/ តែបៃតង និងក្រូចឆ្មា

តែបៃតង និងក្រូចឆ្មាគឺជាប្រភពដ៏ល្អនៃសារធាតុសំខាន់ៗ ដែលអាចជួយកាត់បន្ថយការឡើងទម្ងន់បានយ៉ាងល្អ។

"

993144

វិធីធ្វើ៖

• អ្នកត្រូវយកទឹកក្តៅដាំពុះចំនួន ១កែវ ដាក់តែនូវបរិមាណល្មម

• បន្ទាប់មកចិតក្រូចឆ្មាមួយចំណិតតូច ច្របាច់ចូលទៅក្នុងទឹកតែក្តៅជាការស្រេច

• ជាចុងក្រោយអ្នកអាចញុំាវានៅពេលវាក្តៅឧណ្ហៗ

២/ ទឹកឃ្មុំ ក្រូចឆ្មា និងខ្ញី

ចំពោះរូបមន្តមួយនេះវិញក៏មានប្រសិទ្ធភាពក្នុងការសម្រក់ទម្ងន់ និងល្អសម្រាប់អ្នកដែលលើសគីឡូផងដែរ។

គ្រឿងផ្សំរួមមាន៖

• ក្រូចឆ្មា ១/២ ឬមួយចំណិតតូច

• ទឹកឃ្មុំ ១ ស្លាបព្រា

• ខ្ញី មួយដុំតូច

• ទឹកក្តៅ ១ កែវ

Ginger Tea 500x500

វិធីធ្វើ៖

• ជាដំបូងអ្នកត្រូវកិន ឬបុកខ្ញីឲ្យម៉ត់ រួចដាក់ចូលក្នុងទឹកក្តៅ ហើយបន្ថែមទឹកឃ្មុំ និងច្របាច់ក្រូចឆ្មាចូលជាការស្រេច

• អ្នកគួរទទួលទានវានៅពេលដែលវានៅក្តៅ

៣/ ត្រសក់ និងក្រូចឆ្មា

ត្រសក់គឺជាអាហារដែលមានកាឡូរីទាប និងមានជាតិទឹកខ្ពស់រហូតដល់ ៩៥,២%។ ការសិក្សាបានរកឃើញថារបបអាហារដែលមានកាឡូរីទាបគឺមានប្រសិទ្ធភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវការសម្រកទម្ងន់ និងគ្រប់គ្រងទម្ងន់។ ហេតុនេះវាគឺជាភេសជ្ជៈដ៏ល្បីមួយដែលជួយបង្កើនថាមពល និងជួយដល់ការរំលាយអាហារ។

Vtsp24h8_cucumber Water_625x300_25_March_19

វិធីធ្វើ៖

• វិធីនេះងាយស្រួលណាស់ ដោយអ្នកគ្រាន់តែចិតត្រសក់ និងក្រូចឆ្មាជាចំណិតស្តើងៗ បន្ទាប់មកយកវាដាក់ចូលទៅក្នុងក្រឡដែលមានទឹកល្មមសម្រាប់ទទួលទានពេញមួយថ្ងៃ ហើយបន្ថែមអំបិល និងស្លឹកជីអង្កាមបន្តិចជាការស្រេច

• ជាចុងក្រោយអ្នកអាចទទួលទានភេសជ្ជៈ Detox ដែលមានរសជាតិឆ្ងាញ់ និងផ្តល់ទាំងអត្ថប្រយោជន៍ទៀតផង។

៤/ ឆៃថាវក្រហម និងស្លឹកជីអង្កាម

ឆៃថាវក្រហមមានកាឡូរីទាប និងជាតិកាកសរសៃខ្ពស់ ហេតុនេះវាល្អដែលអ្នកត្រូវការនៅក្នុងរបបអាហាររបស់អ្នក ព្រោះវាជួយគ្រប់គ្រងចំណង់អាហារ និងសម្រក់ទម្ងន់។ ម្យ៉ាងវិញទៀតវាក៏ជួយបណ្តេញជាតិពុលបានទៀតផង។

គ្រឿងផ្សំរួមមាន៖

• ស្លឹកជីអង្កាមមួយក្តាប់តូច

• ឆៃថាវក្រហម

• អំបិលបន្តិច

Ek_beetroot Juice 1


របៀបធ្វើ៖

• ដំបូងអ្នកត្រូវយកឆៃថាវទៅក្រឡុកឲ្យម៉ត់នូវបរិមាណល្មមទៅតាមតម្រូវការរបស់អ្នក ហើយបន្ថែមស្លឹកកជីអង្កាម និងអំបិលបន្តិចជាការស្រេច។

• ចុងក្រោយអ្នកគួរទទួលទានភ្លាមៗ។

៥/ ផ្លែស្ត្របឺរី និងឈើអែម

គ្រឿងផ្សំ៖

• ផ្លែស្ត្របឺរី ៧-៨ ផ្លែ

• ឈើអែម ១ដុំ

• ស្លឹកជីអង្កាម

• ទឹក ១ លីត្រ

Strawberry And Cinnamon Detox Water

របៀបធ្វើ៖

• ចិតផ្លែស្ត្របឺរីទៅតាមចំណូលចិត្ត រួចដាក់ចូលទៅក្នុងកែវទឹកដែលបានរៀបចំរួច ដោយបន្ថែមស្លឹកជីអង្កាម និងឈើអែម

• ក្រោយពីបានដាក់ចូលគ្នារួចហើយ អ្នកត្រូវទុកក្នុងទូរទឹកកកមួយយប់ ទើបយកមកទទួលទានបាន។

៦/ ផ្លែឈើចម្រុះ និងការ៉ុត

គ្រឿងផ្សំរួមមាន៖

• ការ៉ុត ១មើម

• អ្នកអាចជ្រើសរើសផ្លែឈើយកមកលាយបានដូចជា (ប៊្លូបឺរី ផ្លែព្រូន ផ្លែប៉ោម ផ្លែស្ត្របឺរី ទំពាំងបាយជូ ឬក្រូច)

• ម្រេច

• អំបិលបន្តិច

១២៣

របៀបធ្វើ៖

• យកការ៉ុត និងផ្លែឈើដែលអ្នកជ្រើសរើសក្រឡុកចូលគ្នា ហើយបន្ថែមអំបិល និងម្រេចខ្មៅបន្តិចជាការស្រេច។

៧/ ប៉េងប៉ោះ ត្រសក់ ស្លឹកខ្ទឹមលីក

គ្រឿងផ្សំរួមមាន៖

• ប៉េងប៉ោះទុំ ១ ផ្លែ

• ស្លឹកខ្ទឹមលីក ឬស្លឹកខ្ទឹមកូរ៉េ ចំនួន ១ដុំតូចល្មម

• ត្រសក់ ១ ផ្លែ

• ស្លឹកជីអង្កាម

របៀបធ្វើ៖

• យកត្រសក់ ប៉េងប៉ោះ និងស្លឹកខ្ទឹមលីក ក្រឡុកចូលគ្នា បន្ទាប់មកបន្ថែមស្លឹកជីអង្កាមបន្តិចជាការស្រេច។

Tomato Leek And Cucumber Juice

 

ប្រភព៖បរទេស