បើភាពយន្តខ្មែរផលិតកាន់តែល្អខ្លាំងហើយ ហេតុអ្វីមិននាំគ្នាគាំទ្រភាពយន្តខ្មែរ ដើម្បីផ្អាកការនាំចូលភាពយន្តបរទេស?

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា វិស័យភាពយន្តខ្មែរ ជាពិសេសរឿងភាគបែបបុរាណខ្មែរ បច្ចុប្បន្នខ្មែរយើងផលិតបានល្អកាន់តែខ្លាំងឡើងៗហើយ នៅឡើយតែអ្នកគាំទ្រមួយភាគធំនៅមិនទាន់បានផ្អាកការគាំទ្រភាពយន្តបរទេសនៅឡើយទេ។

1

បើអ្នកដែលចូលចិត្តទស្សនាភាពយន្តភាគងាកមកទស្សនាភាពយន្តភាគខ្មែរកាន់តែច្រើន ទីផ្សារភាពយន្តក្នុងប្រទេសដែលផលិតឡើងដោយកូនខ្មែរយើង កាន់តែឡើង នោះផលិតករឬផលិតកម្មនិងអាចមានចំណូលច្រើនដើម្បីផលិតខ្សែរភាពយន្តខ្មែរយើងឲ្យកាន់តែល្អឡើងៗពីមួយរឿងទៅមួយរឿង។

"

ហើយកាលណាបើយើងនៅតែបន្តការគាំទ្រភាពយន្តបរទេសនោះទីផ្សារភាពយន្តខ្មែរនិងធ្លាក់ចុះ ហើយផលិករនិងផលិកម្មមិនអាចមានដើមទុនច្រើនសម្រាប់ចំណាយក្នុងការផលិតភាពយន្តខ្មែរយើងឲ្យបានកាន់តែល្អឡើយ។

សម្រាប់ទីផ្សារភាពយន្តកុនវិញក៏ដូចគ្នាគ្រាន់តែថាមួយរយៈនេះគឺផលិតករកុនមានភាពពិបាកខ្លាំងដោយសារតែស្ថានភាពកូ.វី.ដមិនទាន់បានប្រសើរឡើងវិញ ហើយរោងភាពយន្តមិនទាន់អាចដំណើរការបា​ន ជាហេតុនាំឲ្យផលិតករមានការពិបាកខ្លាំងសម្រាប់ចំណាយដើមទុនសម្រាប់ផលិតកុន និង កប់ប្រាក់ចោលច្រើនដោយសារតែផលិតហើយមិនបានចាក់ផ្សាយ។

អត្ថបទ៖ ស្លាបប៉ាកកាមាស