ប្រវត្តិជោគជ័យរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ SONY ដែលកាលពីដំបូងមានដើមទុនតែ១៥០០ដុល្លាប៉ុណ្ណោះ

ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយ និង មានឈ្មោះល្បីល្បាញខ្លាំងណាស់ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ យោងតាមពត៌មានបានអោយដឹងថា កាលពីដំបូងក្រុមហ៊ុននេះមិនមែនមានឈ្មោះ SONY នោះទេ គឺមានឈ្មោះថា Tokyo Telecommunication Engineering Corp ដែលបានបង្កើតឡើងដោយលោក Ibuka Masaru និង លោក Morita Akio។ ហើយពួកគាត់ទាំងពីរនាក់បានបង្កើតក្រុមហ៊ុននេះឡើងដោយមានដើមទុនត្រឹមតែចំនួន ១៥០០ដុល្លាប៉ុណ្ណោះ។

A1

នៅក្នុងឆ្នាំ ១៩៥០ ក្រុមហ៊ុននេះបានប្រែមកជាឈ្មោះ Sony វិញរហូតមកទល់បច្ចុប្បន្ននេះ។ ក្រុមហ៊ុន Sony ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលនាំយកបច្ចេកវិទ្យាថ្មីស្រឡាងមកកាន់ទីផ្សារពិភពលោក។ ដោយនៅឆ្នាំ ១៩៥៥ ក្រុមហ៊ុន Sony បានផលិតវិទ្យុត្រង់ស៊ីស្ទ័រដំបូងគេរបស់ជប៉ុនមានឈ្មោះថា TR-55 ដែលទទួលបានការជោគជ័យជាខ្លាំង។ លុះមកដល់ឆ្នាំ ១៩៦០ ពួកគេបានបង្កើតនូវការច្នៃប្រឌិតថ្មីមួយទៀតដោយផលិតតនូវទូរទស្សន៍ Sony TV8-301 និង បានផលិតកាមេរ៉ាថតវីដេអូតូចជាងគេដែលមានឈ្មោះថា Handycram នៅក្នុងឆ្នាំ ១៩៨៩។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានផលិតនូវម៉ាស៉ីន Blu-Ray ដំបូងគេក្នុងឆ្នាំ ២០០៣ និង មានការផលិតរបស់ថ្មីៗជាច្រើនបន្តបន្ទាប់ទៀត។

"

A2

រួចមកដល់ឆ្នាំ ១៩៨៤ សូម្បីតែឧបករណ៍ចាក់ឌីសដំបូងគេដែលមានឈ្មោះថា DISCMAN ក៏ក្រុមហ៊ុន Sony ជាអ្នកផលិតដែរ។ ម្យ៉ាងទៀត វាមិនត្រឹមតែជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន Sonyក៏បានចូលរួមក្នុងការផលិតចម្រៀង និង ខ្សែរភាពយន្តថែមទៀតផង។ ក្រោយមក ក្រុមហ៊ុន Sonyបានពង្រីកនូវការផលិតរបស់ខ្លួនជាច្រើនបន្តទៀតដែលមានដូចជា ឧបករណ៌ម៉ាស៉ីនហ្គេម Playstation1 ( ដែលមកទល់សព្វថ្ងៃនេះម៉ាស៉ីនហ្គេមបង្កើតបាន៤ជំនាន់មកហើយ) និង មានការគាំទ្រជាខ្លាំង ដោយធ្វើការដាក់លក់នៅលើទីផ្សារជាង៤លានគ្រឿងមកហើយ។

A3


គួរអោយដឹងដែរថា បច្ចុប្បន្នក្រុមហ៊ុននេះមានអាយុកាលជាង ៧៥ឆ្នាំមកហើយ រីឯចំពោះសន្ទុះការគាំទ្រវិញគឺនៅតែខ្លាំងដដែល។ ពួកគេក៏បានបន្តផលិតឧបករណ៍ថ្មីៗដែលរួមមានដូចជា៖ ទូរស័ព្ទដៃ, ទូរទឹកកក, ម៉ាស៉ីនត្រជាក់ និង គ្រឿងប្រើប្រាស់ដ៏ប្រណិតទំនើបៗតាមសម័យកាលជាច្រើនរាប់មិនអស់ផងដែរ។ បើគិតត្រឡប់ទៅវិញ វាគឺមិនគួរអោយជឿនោះទេដែលក្រុមហ៊ុន Sony មានដើមទុនត្រឹមតែ ១៥០០ដុល្លាប៉ុណ្ណោះ តែឥឡូវបានវិវត្តខ្លួនទៅជាអាណាចក្រក្រុមហ៊ុនគ្រឿងអេឡិចត្រូនិច ដែលអាចរកប្រាក់ចំណូលបានរាប់រយលានដុល្លាក្នុងមួយឆ្នាំ៕

A4

A5

A6

ប្រភព ៖ បរទេស