ប្រវត្តិនៃថ្ងៃសំណាងអាក្រក់ Friday the 13th ដែលអ្នកគួរតែដឹង!

ជានិច្ចកាល នៅក្នុងប្រតិទិនគឺតែងតែដើរដល់ថ្ងៃសុក្រ ទី១៣ ប៉ុន្តែមនុស្សម្នាក់ៗបែរជាព្យាយាមជៀសវាងការធ្វើពិធីផ្សេងៗ ឬ មិនដើរចេញក្រៅផ្ទះនៅក្នុងថ្ងៃសុក្រទី១៣ នេះទៅវិញ ព្រោះគេជឿថាថ្ងៃនេះគឺជាថ្ងៃដែលនាំសំណាងអាក្រក់បំផុត ហើយចាំទើបផុតថ្ងៃនេះចូលដល់ថ្ងៃស្អែកទើបអ្វីៗប្រែមកដូចដើមវិញ។

A1

ជំនឿទាក់ទងនឹងលេខ១៣

"

មនុស្សជាច្រើនជឿថាលេខទី១៣ គឺជាលេខនាំសំណាងអាក្រក់ ដែលមានប្រភពមកពីគម្ពីរគ្រិះសាសនា។ យោងតាមឯកសារបានអោយដឹងថា Judas ដែលគេជឿថាជាភ្ញៀវទី ១៣ នៃ The Last Supper បានក្បត់ព្រះជាម្ចាស់ Jesus ហើយរហូតមកដល់បច្ចុប្បន្ននេះ គេក៏នៅតែហាមឃាត់មិនឲ្យមានមនុស្សចំនួន១៣នាក់អង្គុយនៅតុបាយឡើយ ពោលគឺត្រូវមានយ៉ាងហោចណាស់ ១៤នាក់ ឬ១២នាក់។ ចំណែកឯនៅក្នុងទេវកថារបស់ Norse វិញបានឲ្យដឹងថា ពិធីជប់លៀងរបស់អាទិទេពក៏ត្រូវបានបំផ្លាញដោយ Loki ដែលជាភ្ញៀវទី១៣ដែរ។ ដោយហេតុនេះហើយទើបគេចាប់ផ្តើមមានជំនឿថា លេខ១៣ គឺជាលេខនាំសំណាងអាក្រក់ដែលនាំឲ្យសណ្ធាគារខ្លះមិនមានបន្ទប់លេខ១៣ ទេ រីឯយន្តហោះខ្លះវិញក៏មិនមានជួរលេខ១៣ដែរ។

A2

ជំនឿទាក់ទងនឹងថ្ងៃសុក្រ


និយាយរួមទៅ រាប់រយឆ្នាំមកហើយដែលថ្ងៃសុក្រត្រូវបានគេជឿថាជាថ្ងៃនាំសំណាងមិនល្អ ព្រោះសូម្បីតែនៅក្នុងរឿងព្រេងនិទាន Canterbury Tales របស់ Geoffrey Chaucer ដែលមានតាំងពីសតវត្សទី១៤ ក៏គាត់បានសរសេរថា “ ថ្ងៃសុក្រគឺជាថ្ងៃគ្រោះ” ដែរ។ ហើយចំណែកឯនៅប្រទេសអង់គ្លេសវិញ គឺគេបានរើសយកថ្ងៃសុក្រដើម្បីប្រហារជីវិតអ្នកទោស។

A3

ជំនឿទាក់ទងនឹងថ្ងៃសុក្រ ទី១៣

បន្ទាប់ពីបានរៀបរាប់ដើមកំណើតនៃថ្ងៃសុក្រនិងលេខ១៣រួចរាល់ អ្នកប្រាកដជាអាចយល់ហើយថាហេតុអ្វីគេគិតថាថ្ងៃនេះជាថ្ងៃអពមង្គល។ ជាការពិតទៅ ជំនឿមួយនេះទើបតែត្រូវបានអនុវត្តឥឡូវៗដែរទេ បើគិតទៅគឺប្រហែលជិត១០០ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាមិញ គេថែមទាំងមានពាក្យពិសេសមួយសម្រាប់ពណ៌នាអ្នកដែលខ្លាចថ្ងៃសុក្រ ទី១៣ នេះថែមទៀតផង ដែលពាក្យនោះហៅថា paraskevidekatriaphobia៕

A4

ប្រភព ៖ បរទេស