តោះ! មកស្គាល់ប្រពៃណីចាប់ពង្រាត់មនុស្សស្រីដើម្បីយកមករៀបការ

ប្រពៃណីដ៏ចម្លែកមួយ ដែលចាប់ពង្រាត់កូនក្រមុំដើម្បីរៀបការគឺត្រូវបានកើតឡើង និង អនុវត្តជាច្រើនសតវត្សមកហើយនៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក។ យ៉ាងណាមិញ ការចាប់ពង្រាត់កូនក្រមុំនេះត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងប្រទេសកាហ្សាក់ស្ថាន ( Kazakhstan ) ដែលពួកគេចាប់បង្ខំកូនក្រមុំដើម្បីរៀបអាពាហ៍ពិពាហ៍ដោយឥតព្រៀងទុក្ខ បើទោះបីជាស្រ្តីរូបនោះមិនយល់ព្រមក៏ដោយ។

A1

គួរបញ្ជាក់ផងដែរថា កាលពីសម័យមុនវាត្រូវបានគេបែងចែកទៅជា២ គឺការចាប់ពង្រាត់ដោយមិនមានការព្រមព្រៀង និង មានការព្រមព្រៀងគ្នា។ ហើយកាលពីដើមឡើយនៅក្រោមច្បាប់រួមរបស់ប្រទេសកាហ្សាក់ស្ថាន គេអាចចាប់ជំរិតស្ត្រីម្នាក់លុះត្រាតែមានការយល់ព្រមពីនាង ប៉ុន្តែនៅសម័យក្រោយសូវៀតការចាប់ពង្រាត់ស្ត្រីគឺកាន់តែមានការវិវត្តខ្លាំងឡើងៗ ពោលគឺមិនត្រឹមតែគ្មានការយល់ព្រមនោះទេ ប៉ុន្តែស្ត្រីនោះក៏អាចត្រូវបានគេចាប់ពង្រាត់ដោយបុរសមិនស្គាល់ពីអត្តសញ្ញាណច្បាស់ផងដែរ ហើយបើទោះបីជាបុរសនោះប្រើអំពើហឹង្សាលើនាងក៏ដោយ ។

"

A2

ហើយប្រសិនបើបុរសណាម្នាក់បានពេញចិត្តមកលើស្រ្តីនោះហើយ គ្រួសារខាងបុរសនឹងទៅចាប់ស្រ្តីនោះពីក្នុងផ្ទះ និង នាំនាងមកកាន់ផ្ទះរបស់ពួកគេតែម្តង។ ចំណែកឯឪពុកម្តាយខាងប្រុសគឺត្រូវតែលើកសំពត់ពណ៌សដែលជានិមិត្តសញ្ញានៃការយល់ព្រមក្នុងពិធីមង្គលការ រួចសរសេរសំបុត្រទៅកាន់ឪពុកម្តាយខាងស្រី ដោយអោយដំណឹងថានាងបានយល់ព្រមរៀបការជាមួយកូនប្រុសរបស់ខ្លួនហើយ។ ម្យ៉ាងវិញទៀត បើទោះបីជាស្ត្រីដែលត្រូវបានគេចាប់ពង្រាត់នោះព្យាយាមរត់គេចខ្លួន ឬ បដិសេធយ៉ាងណាក៏ដោយ ក៏មិនអាចរួចខ្លួនបានដែរ ជាពិសេសនោះគឺត្រូវបានអ្នកជិតខាងមើលងាយថែមទៀតផង។


A3

បើនិយាយអោយចំទៅ ប្រពៃណីមួយនេះគឺត្រូវបានជាប់ទាក់ទងទៅនឹងប្រពៃណីអ៊ីស្លាម ដែលវាមានសារៈសំខាន់សម្រាប់ក្មេងស្រីដើម្បីរក្សាព្រហ្មចារីយ៍រហូតដល់វ័យរៀបការ និង មិនអាចរៀបការតាមចិត្តឯងបានឡើយ។ ហើយរហូតមកដល់បច្ចុប្បន្ន ប្រពៃណីនេះក៏នៅតែមានអ្នកអនុវត្ត បើទោះបីជាមនុស្សជាតិនៅលើពិភពលោកបដិសេធន៍ ដោយនិយាយថាវាជាអំពើរខុសច្បាប់ និង ជាការរំលោភសិទ្ធិរបស់ស្រ្តីក៏ដោយ។ ដោយឡែក នៅឆ្នាំ ២០០៤ លោក Peter Lom ដែលជាផលិតករមួយរូប បានផលិតភាពយន្តឯកសារមួយដែលមានឈ្មោះថា Ala Kachuu ដែលនិយាយពីប្រពៃណីចាប់ពង្រាត់កូនក្រមុំនេះ៕

A4

 

ប្រភព ៖ បរទេស