មិននឹកស្មានថា “ ទឹកត្រចៀកកាំ” មានប្រវត្តិដ៏យូរលង់បែបនេះសោះ!

ទឹកត្រចៀកកាំ ត្រូវបានគេស្គាល់ថាគឺជាភេសជ្ជៈដែលមានតម្លៃថ្លៃ និង កម្ររកបាន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងល្អចំពោះសុខភាពទៀតផង ហេតុនេះហើយទើបបានជាគេប្រើប្រាស់វាដើម្បីធ្វើជាឱសថជំនួយកម្លាំងអស់រយះកាលជាយូរឆ្នាំណាស់មកហើយ។

A2

គួរអោយដឹងដែរថា ទឹកត្រចៀកកាំគឺជាផ្នែកមួយនៃម្ហូបអាហាររបស់ប្រទេសចិន ច្រើនជំនាន់មកហើយ។ ម្យ៉ាងទៀតជនជាតិចិនចាប់ផ្តើមបរិភោគទឹកត្រចៀកកាំតាំងពីរជ្ជកាលម៉េងមកម្ល៉េះ។ ដោយនៅក្នុងព្រេងកថាខ្លះបានដំណាលថា Cheng Ho ដែលជាអ្នកផ្សងព្រេង និង ជាការទូតជនជាតិចិនម្នាក់ គឺជាមនុស្សដំបូងគេបង្អស់ដែលបានសាកល្បងញុំាទឹកត្រចៀកកាំ។

"

Traditional Chinese Health Food, Bird's Nest Soup

នៅក្នុងនោះពួកគេបានរៀបរាប់ថា នៅសត្សវត្សទី១៥ Cheng Ho និង ក្រុមការងាររបស់គាត់បានប្រទះនឹងខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងនៅពេលកំពុងធ្វើដំណើរតាមសមុទ្រ។ ខណៈពេលនោះពួកគាត់ត្រូវបានជាប់គាំងនៅលើកោះមួយក្នុងប្រទេសម៉ាឡេស៊ី ដោយគ្មានស្បៀងអាហារគ្រប់គ្រាន់នោះឡើយ។ ហើយដោយភាពស្រេកឃ្លាន គាត់ និង ក្រុមការងារក៏បរិភោគសម្បុកត្រជៀកកាំមួយដែលនៅទើរជាប់នឹងច្រាំងសមុទ្រនៃកោះនោះ។ រីឯអ្វីដែលគួរអោយភ្ញាក់ផ្អើលគឺបន្ទាប់ពីការបរិភោគសម្បុកត្រជៀកកាំនោះហើយ ពួកគាត់ក៏មានអារម្មណ៍ថាលែងឃ្លាន និង ថែមទាំងមានកម្លាំងទៀតផង។

A3


Cheng Ho ក៏គិតថា សម្បុកត្រជៀកកាំនេះគឺសម្បូរទៅដោយជីវជាតិ និង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចនេះហើយគាត់ក៏បានចម្រាញ់វាចេញជាទឹកត្រជៀកកាំ និង យកទៅថ្វាយព្រះមហាក្សត្រ។ រួចចាប់តាំងពីពេលនោះមក ទឹកត្រជៀកកាំក៏ត្រូវបានគេយកមកទទួលទានដើម្បីផ្តល់កម្លាំង និង សារធាតុចិញ្ចឹមដល់រាងកាយ។

A5

ក្រោយមកអ្នកវិទ្យាសាស្រ្តក៏បានរកឃើញថា ទឹកត្រចៀកកាំគឺថែមទាំងសម្បូរទៅដោយ Epidermic Growth Factor(EGF) ដែលជួយឲ្យកោសិកាលូតលាស់ , បម្លែងខ្លួនបានលឿន និង ពង្រឹងប្រព័ន្ធសុំាបានយ៉ាងល្អប្រសើរ។ ចំណែកឯជាតិកាល់ស្យូមដែលមានក្នុងទឹកត្រចៀកកាំគឺអាចជួយឲ្យរាងកាយស្រូបយកវីតាមីន B12 បានល្អជាងមុន។ ដូច្នេះហើយទើបសម្បុកត្រចៀកកាំក៏ត្រូវបានប្រើប្រាស់ជារូបមន្តសម្រាប់ថែរក្សាសម្រស់ឲ្យនៅក្មេងខ្ចីផងដែរ៕

 

ប្រភព ៖ បរទេស