ការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា-ផ្លែទាបបារាំង-មានលក្ខណៈពិសេស ១២យ៉ាង

ផ្លែទាបបារាំងត្រូវបានគេទទួលស្គាល់ថាជាផ្លែឈើដ៏អស្ចារ្យបំផុតក្នុងចំណោមផ្លែឈើផ្សេងៗទៀត ព្រោះវាមានផ្ទុកនូវសារធាតុសំខាន់ៗ និងវីតាមីនច្រើនប្រភេទ ដែលសុទ្ធសឹងតែផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ ជាពិសេសសារធាតុសំខាន់ទាំងអស់នោះក៏ជួយព្យាបាល និងប្រឆាំងទៅនឹងជំងឺមួយចំនួនបានទៀតផង។ នេះបើយោងតាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានលើកឡើង។

Graviola Fruit Cut Open

ខាងក្រោមនេះគឺជាចំនុចសំខាន់ៗទាំង​១២ ដែលនឹងបកស្រាយខ្លីៗអំពីអត្ថប្រយោជន៍របស់ផ្លែទាបបារាំង៖

"

១/ ជួយដល់ការរំលាយអាហារ

ផ្លែទាបបារាំងមានកម្រិតនៃជាតិកាកសរសៃប្រហែល ៨៣% ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នក។ ជាតិកាកសរសៃជួយលើកកម្ពស់ភាពទៀងទាត់ និងការពារបញ្ហារំលាយអាហារដូចជាទល់លាមកជាដើម។

២/ ពង្រឹងប្រព័ន្ធភាពសុាំ

ផ្លែទាបបារាំងផ្ទុកទៅដោយសារធាតុសំខាន់ៗ និងវីតាមីនជាច្រើន ជាពិសេសគឺវីតាមីនសេ ដែលអាចជួយពង្រឹង និងបង្កើនប្រព័ន្ធការពាររាងកាយ។ នៅពេលណាប្រព័ន្ធការពាររាងកាយរបស់អ្នករឹងមាំ នោះរាងកាយរបស់អ្នកប្រៀបដូចជាកំពុងមានអ្នកការពារជំងឺដ៏ល្អ ហើយរាងកាយមិនងាយនឹងឆ្លងជំងឺងាយៗនោះទេ។

Colon Health Blog

៣/ ជួយបំបាត់ការឈឺចាប់

យោងតាមបណ្ណាល័យវេជ្ជសាស្ត្រជាតិរបស់អាមេរិកបានបង្ហាញថាផ្លែទាបបារាំងជាថ្នាំបំបាត់ការឈឺចាប់ដ៏មានប្រសិទ្ធភាព។

៤/ ពង្រឹងសុខភាពក្រពះពោះវៀន

ផ្លែទាបបារាំងក៏ត្រូវបានគេរកឃើញថាមានលក្ខណៈសម្បត្តិទប់ស្កាត់ការខូចខាតអុកស៊ីតកម្ម និងការពារទឹករំអិលនៃជញ្ជាំងក្រពះ។ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ និងលក្ខណៈប្រឆាំងការរលាករបស់ផ្លែទាបបារាំងអាចជួយធ្វើឱ្យសុខភាពក្រពះពោះវៀនរបស់អ្នកប្រសើរឡើង និងអាចសម្លាប់ពពួកប៉ារ៉ាសិតដែលផ្តល់ផលប៉ះពាល់ដល់ក្រពះពោះវៀនផងដែរ។

Health Protection Concept. Vector Illustration Isolated On White Background.

៥/ ជួយកាត់បន្ថយស្តេ្រស

យោងតាមរបាយការណ៍មួយរបស់សាកលវិទ្យាល័យមួយបានបង្ហាញថាផ្លែទាបបារាំងអាចត្រូវបានប្រើយ៉ាងទូលំទូលាយ សម្រាប់ការព្យាបាលបញ្ហាស្ត្រេស និងបញ្ហាផ្សេងទៀតដូចជាជំងឺធ្លាក់ទឹកចិត្ត។

៦/ ធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវដង្ហើម

សុខភាពផ្លូវដង្ហើមគឺមានសារៈសំខាន់ណាស់ក្នុងចំណោមបញ្ហាសុខភាពជាច្រើនទៀត ហេតុនេះអ្នកចាំបាច់ត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ។


៧/ ពង្រឹងសុខភាពតម្រងនោម និងថ្លើម

អត្ថប្រយោជន៍មួយផ្សេងទៀតក្នុងចំណោមអត្ថប្រយោជន៍ជាច្រើន វាក៏ត្រូវបានគេរកឃើញថា មានសមត្ថភាពសម្លាប់កោសិកាមហារីកចំនួន ១២ ប្រភេទដោយមហារីកថ្លើមគឺជាជំងឺមហារីកមួយក្នុងចំណោមកោសិកាមហារីកទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែទាបបារាំងក៏ត្រូវបានគេទទួលស្គាល់អំពីប្រសិទ្ធភាពរបស់វាក្នុងការព្យាបាលជំងឺតម្រង់នោមផងដែរ។

4d3dae6b31c0bdbcc9e1fefbd5f1934c

៨/ ការពារពីជំងឺទឹកនោមផ្អែម

យោងតាមការសិក្សារបស់ជនជាតិនីហ្សេរីយ៉ាបានឱ្យដឹងថាផ្លែទាបបារាំងមានលក្ខណៈសម្បត្តិប្រឆាំងទៅនឹងជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព។ អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះគឺស្លឹករបស់វាក៏ត្រូវបានគេយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមផងដែរ។

៩/ ជួយព្យាបាលជំងឺឆ្លង

ដោយសារតែវាមានសមត្ថភាពក្នុងការសម្លាប់ពពួកបាក់តេរី និងប៉ារ៉ាស៊ីតបានយ៉ាងមានប្រសិទ្ធភាព ទើបផ្លែឈើមួយនេះត្រូវបានគេទទួលស្គាល់ថាវាអាចព្យាបាលជំងឺឆ្លងមួយចំនួន ដែលបណ្តាលមកពីបាក់តេរី និងប៉ារ៉ាស៊ីត។

TQhOtNY5wd

១០/ ពង្រឹងសុខភាពភ្នែក

ទាបបារាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C វីតាមីន E ស័ង្កសី និងសារធាតុចាច្រើនទៀត ដែលត្រូវបានគេរកឃើញថាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដូចជាភ្នែកឡើងបាយជាដើម។

១១/ ជួយប្រឆាំងនឹងជំងឺមហារីក

មានការស្រាវជ្រាវភាគច្រើនត្រូវបានកំណត់ថាផ្លែទាបបារាំងអាចមានប្រយោជន៍ក្នុងការជួយប្រយុទ្ធប្រឆាំង និងការពារជំងឺមហារីក។ ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាសារធាតុចម្រាញ់ចេញពីផ្លែទាបបារំាងអាចជួយកាត់បន្ថយទំហំដុំសាច់មហារីកសុដន់ និងសម្លាប់កោសិកាមហារីក។

45444_blood Pressure Is 000058952188.jpg_bc600420 94b6 4955 B4c4 F6712e0aa06f

១២/ ធ្វើឱ្យសម្ពាធឈាមមានស្ថេរភាព

ជំងឺលើសឈាមអាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរដូចជាកើតជំងឺបេះដូង និងគាំងបេះដូង។ កត្តារួមចំណែកមួយចំពោះជំងឺលើសឈាមគឺការទទួលទានជាតិសូដ្យូម។ ហេតុនេះប៉ូតាស្យូមដែលមានផ្ទុកនៅក្នុងផ្លែទាបបារាំងអាចជួយឱ្យរាងកាយរបស់អ្នកកម្ចាត់ជាតិសូដ្យូម និងបន្ថយភាពតានតឹងនៅក្នុងជញ្ជាំងសរសៃឈាមរបស់អ្នកក៏ដូចជាជួយបន្ថយសម្ពាធឈាមរបស់អ្នក។

Soursop

ប្រភព៖បរទេស