ព្រះវិហារ ក្នុងវត្តមួយ នៅប្រទេសថៃ បានយកចម្លងរូបប្រាង្គប្រាសាទខ្មែរគូរក្នុងជញ្ជាំងព្រះវិហារ

យោងតាមបង្ហោះរបស់Page ក្រុមព្រះសុរិយា កាលពីថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ទាក់ទងជាមួយនឹងការចម្លងរចនាបទរបស់ខ្មែរពីសំណាក់ ព្រះវិហារក្នុងប្រទេសថៃ ដោយPage ក្រុមព្រះសុរិយា បានសរសេររៀបរាប់ថា៖

4

ព្រះវិហារ ក្នុងវត្តមួយ នៅប្រទេសថៃបានគូររូបប្រាសាទ និងទេពអប្សរ ចម្លងពីរចនាបថប្រាសាទនានា ក្នុងទឹកដីខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។

"

ព្រះវិហារនេះមានសភាពប្លែកខុសពី ព្រះវិហារដទៃទៀត ក្នុងព្រះពុទ្ធសាសនា ដែលព្រះវិហារភាពច្រើនមានគំនូរតាមជញ្ចាំងស្តីអំពីពុទ្ធប្រវត្តិនៃព្រះពុទ្ធ តែព្រះវិហារនេះបែបជាយកចម្លាក់ជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា គូរលំអរជំនួសគំនូរបែបព្រះពុទ្ធសាសនា ទៅវិញ។

គេមិនទាន់ដឹងថា ខាងវត្តមានបំនងបែបណានោះទេ ដែលយករូបចម្លងជាច្រើនរបស់ប្រាង្គប្រាសាទកម្ពុជា ទៅដាក់លំអរជំនួស រូបពុទ្ធប្រវត្តិទៅវិញ។


1

2

3

ប្រភព៖ ក្រុមព្រះសុរិយា