លោក ករុណា ពេទ្យ ដឹកពុកមកផ្ទះវិញ ព្រោះតូចចិត្តនឹងពេទ្យឲ្យតេសរកកូ.វីដ ដោយបង់ថ្លៃសេវាពិសេសបន្ថែម

លោក ករុណា ពេជ្យ បង្ហោះរូបនៅលើឡានជាមួយឪពុករបស់លោក ព្រមទាំងសរសេរសារយ៉ាងវែងអន្លាយថា៖

កោកោ

"ដឹក ប៉ា ទៅពេទ្យ តូចចិត្តពេក ដឹក ប៉ា មកផ្ទះវិញហ្មង….

"

បើបងប្អូន ជាដុកទរ័ ជួយពន្យល់ខ្ញុំតិចបានអត់….!!!

១

ស្ថានភាពប៉ាខ្ញុំជាមនុស្សរុក្ខជាតិ កម្រើកមិនបាន បើកបានតែភ្នែក…ហើយពេទ្យណាត់អោយឆែកជាប្រចាំ … ដល់ថ្ងៃនេះ ខ្ញុំក៏ទៅតាមការណាត់ដុកទរ័ ដោយប៉ាខ្ញុំគ្មានស្ថានភាពជំងឺ អ្វី ប្រែប្រួលទេ ហើយក៏អត់ធ្វើទុកអីដែរ ស្រាប់តែដល់ពេទ្យ ខាងពេទ្យទាមទារ អោយប៉ាខ្ញុំត្រូវ check ខូវីត បង់ថ្លៃេសវាពិសេសបន្ថែមសិន បានអោយចូល check ទូទៅបាន…. តើវាសមហេតុសមផលអត់ បងប្អូន ទាំងប្រវត្តិជំងឺ ប៉ាខ្ញុំ 4 ឆ្នាំ ទាំងវះកាត់ ទាំងព្យាបាល សេវាផ្សេងៗ មិនដែលហ៊ាន ដូរពេទ្យសូម្បីតែម្តង…

បើអ្នកជំងឺថ្មីមិនដែលទៅពេទ្យនោះ ក៏ខ្ញុំមិនថាទេ ប៉ុន្តែប៉ាខ្ញុំ ជាអ្នកជំងឺ ចេញចូលជាប្រចាំ រយះជិត 4 ឆ្នាំ មិនដែលហ៊ានខានតែការណាត់ដុកទរ័ ព្រោះទុកចិត្តមន្ទីពេទ្យ និង មិនចង់អោយមានពាក្យថាស្តាយក្រោយក្នុងនាមខ្ញុំជាកូន ទោះសេវាម៉េចក៏មិនដែលគិត គឺ មានពាក្យខំតស៊ូគ្រប់លទ្ធភាពដើម្បីមើលថែជំងឺប៉ា…

២


ចំណាយថវិកា តេស្ត ខូវីត វាមិនច្រើន តែក៏វាមិនតិច ព្រោះខ្ញុំបានចំណាយសម្រាប់ប៉ាអស់ច្រើនលើសនេះ រាប់ពាន់ដង ហើយខ្ញុំក៏នៅមានលទ្ធភាពអាចអោយប៉ាធ្វើតេស្ត៏ខូវិទគិតសេវាបន្ថែមពិសេសនេះបាន ប៉ុន្តែខ្ញុំអន់ចិត្តគ្រាន់ថា បើគាត់មានអាការះ ខុសប្រក្រតីពីជំងឺធម្មតារបស់គាត់ដែលមានប្រវត្តិជំងឺ ក្នុងពេទ្យនោះ មិនថា ទេ ប៉ុន្តែនេះ គាត់ធម្មតាដូចមុនទាំងអស់ … ហើយដឹកគាត់ទៅតាមការណាត់សោះ បែរជាចឹងវិញ ហើយខ្ញុំគិតថា បើប៉ាខ្ញុំមាន ខូវិត ទៀត ប្រហែលខ្ញុំមិនបានដឹកគាត់តាមឡានខ្ញុំផ្ទាល់ចឹងទេ ហើយក៏ប៉ាខ្ញុំប្រហែលមិនមានសង្ឃឹមទៅដល់ពេទ្យផង…. 😢😢

៣

ខ្ញុំមិនចង់ចំណាយលុយខុសរឿង ខឹងចិត្ត ដឹកប៉ាមកផ្ទះវិញ ចាំអស់ថ្នាំ ចាំឆាត ចាំសុំ កំម្ម៉ង់ថ្នាំ …..

ខ្ញុំយល់ថា វាជាគោលការណ៏របស់មន្ទីរពេទ្យ ប៉ុន្តែក៏មន្ទីរពេទ្យគួរតែមានគោលការណ៏មួយពិសេស លើកលែង រឺ គួរពិចារណា និង ពិនិត្យ ពីប្រវត្តិអ្នកជំងឺ ចាស់ រឺ ថ្មីផងដែរ ចាំចាត់ចែង តេស្ត៏ ខូវីត បង់ថ្លៃសេវាពិសេសនេះ…!!!"

តើការអន់ចិត្តរបស់ខ្ញុំ ខុសរឺត្រូវ បងប្អូន…???

ខាងលើនេះជាអត្ថន័យទាំងស្រុងដែលលោក ករុណា ពេជ្រ បានរៀបរាប់នៅលើPage របស់លោក។

ប្រភព៖ Karona pich

អត្ថបទ៖ ស្លាបប៉ាកកាមាស