TVB មិនទាន់មានគម្រោងផលិតខ្សែភាពយន្ត Line Walker វគ្គ៤នៅឡើយទេ

Line Walker ឬ ប្រតិបត្តិការណ៍អាថ៌កំបាំងក្នុងជួរប៉ូលីស បានចាប់ផ្តើមចាក់ផ្សាយលើកដំបូងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៤ នៅលើកញ្ចក់ទូរទស្សន៍ TVB។

មកដល់ឆ្នាំ២០២១នេះ TVB បានផលិត និងចាក់ផ្សាយបីវគ្គមកហើយ ដោយវគ្គ៣ចុងក្រោយនេះ TVB បានអញ្ជើញតារា TVB ហុងកុងគ្រប់ជំនាន់មកបង្ហាញមុខជាពិសេសក្នុងស៊េរីរឿងនេះ។តែជាអកុសល ព័ត៌មានចុងក្រោយទើបទទួលបាន TVB បានសម្រេចចិត្តមិនបន្តផលិតខ្សែភាពយន្តភាគបែបស៊ើបអង្កេត បាញ់ប្រហារ Line Walker វគ្គ៤ សម្រាប់ចាក់ផ្សាយលើប៉ុស្ដិ៍ TVB ទៀតទេ។

បើនេះជារឿងពិតមែន ប្រាកដជាធ្វើឱ្យ Fan អ្នកគាំទ្រខ្សែភាពយន្តមានការខកបំណងខ្លាំង ព្រោះវគ្គ៣ បញ្ចប់ទៅដោយចម្ងល់ និងបញ្ហាចាក់ស្រេះជាច្រើនទៀត។

"

ចុះអ្នកវិញ យល់យ៉ាងណាដែរ?

1

2


3

4

5

6

7

ប្រភព៖ រឿងរ៉ាវក្នុងខ្សែភាពយន្ត By KS DRAMA