ប្រជាជនខ្មែរជាច្រើនកំពុងមានការមិនពេញចិត្តជាមួយ Music Video របស់ Lisa BlackPink (មានវីឌីអូ)

បន្ទាប់ពី BLACKPINK បានបង្ហោះបទចម្រៀងរបស់ Lisa ដែលមានចំណងជើងថា LALISA ជាផ្លូវការនៅលើ Channel YouTube របស់ខ្លួនភ្លាម ក៏មានអ្នកទស្សនារហូតដល់ជាងដប់មួយលានដង(11M views) ក្នុងរយៈពេលពីរម៉ោង។

Capture

ជាមួយគ្នានេះដែរ ក្រោយបានទស្សនាបទនេះហើយ ប្រជាជនខ្មែរ ជាច្រើនហាក់មានការមិនពេញចិត្តជាមួយនឹង Music Video របស់ កញ្ញា Lisa និង កញ្ញា Lisa ផងដែរ។

"

1

2

5

ហើយមូលហេតុដែលធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងកញ្ញា Lisa នោះគឺនៅក្នុង Music Video របស់កញ្ញា មានប្លង់មួយដែលកញ្ញា និង ក្រុមរាំ បានរាំនៅមុខក្លោងទ្វារប្រាសាទមួយដែលមានឈ្មោះថាប្រាសាទភ្នំរូងដែលជាប់ជាមួយនឹងព្រំប្រទល់ប្រទេសកម្ពុជា។

3

4

ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មាន page និងប្រជាជនកម្ពុជាជាច្រើនបានយករឿងនេះមកវែកញ៉ែកពេញបណ្តាញសង្គមតែម្តង។​


ក្នុងនោះផងដែរក៏មានមតិមួយរបស់ Try Daravid បានបង្ហោះនៅក្នុង Group Confession Community ថា៖

« ថ្ងៃនេះLISA ហ៊ានពាក់មកុដ ហើយ Promote ខ្លោងទ្វាប្រាសាទ (មិនសំដៅលើប្រាសាទណាទាំងអស់) លើកក្រោយLisa អាចនឹងពាក់ឈុតអប្សរាបង្ហាញពិភពលោកទៀតក៏ថាបាន😢 #វប្បធម៌ខ្មែរថៃ

ខមិន ប្រាសាទភ្នំរុង : ទទួលបានហើយបន្ទាប់មកគេក៏ស្គាល់ថាជារបស់ថៃហើយគេក៏ទទួលស្គាល់ថាជាវប្បធម៍ថៃ ហើយបន្ទាប់មកគេក៏គិតថាខ្មែរជាអ្នកចម្លងវប្បធម៍សៀម..មានន័យថា ពួកកំពុងនិយាយថា ប្រាសាទភ្នំរុង គឺជាប្រាសាទរបស់ថៃ ដែលជនជាតិថៃជាអ្នកកសាង ហើយវានឹងក្លាយជារបស់ពួកគាត់យ៉ាងពេញលេញពិតប្រាកដ។

Phanom Rung was built by the Khmer Empire, between the 10th and 13th centuries..... »

1212

គួរបន្ថែមទៀតថា នៅក្នុងនោះមានគណនីហ្វេសប៊ុកមួយបានចេញនូវសារខកបំណងចំពោះសមាជិកក្រុម ខ្មៅផ្កាឈូកនេះផងដែរ តែត្រឹមតែ១ម៉ោង ការបង្ហោះសារនោះបានបាត់ពីគណនីហ្វេសប៊ុកដែលប្រហែលជាមានការស្នើរសុំពីសំណាក់អ្នកគាំទ្រ ឬមានការរីផតផងក៏មិនដឹង។

យ៉ាងណាមិញនេះគ្រាន់តែជាការដកស្រង់មតិពីមហាជនខ្មែរមួយចំនួនតែប៉ុណ្ណោះ ដោយមានអ្នកគាំទ្រខ្លះក៏បានសរសើរនូវគំនិតជាតិនិយមរបស់សមាជិកចម្រៀងកូរ៉េសញ្ញាតិថៃមួយរូបនេះ ដែលមានចិត្តស្នេហាជាតិ និងសិល្បៈវប្បធម៌របស់ជនជាតិថៃដែលជាប្រទេសកំណើតផងដែរ៕

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទ៖ ស្លាបប៉ាកកាមាស