យើងដឹងហើយថាការអាចសៀវភៅមានសារៈសំខាន់ណាស់ ចុះទាំងអស់គ្នាមានដឹងឬអត់ថាការអានល្អម្តេចខ្លះ?

ជាការពិតណាស់ យើងសុខតែដឹងថាការអានមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅ ជាពិសេសសិស្ស និង និស្សិតក្នុងវ័យសិក្សា។ ថ្ងៃនេះ KnongsrokTV សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងមូលហេតុដែលអ្នកទាំងអស់គ្នាគួរតែអាន៖

• ចំណុចទី១ ចំណេះដឹង

ការអានជាប្រភពនៅចំណេះដឹងដ៏ចម្បង ដោយសារឯកសារស្ទើរតែទាំងអស់គឺត្រូវបានចងក្រងឡើងជាសៀវភៅ។ ដូចច្នេះ បើទាំងអស់គ្នាមិនចូលចិត្តការអានមានន័យថាទាំងអស់គ្នាកំពុងតែបាត់បង់ឱកាសជាច្រើនក្នុងការទទួលបានចំណេះដឹងពីសៀវភៅហើយ។

"

Know

• ចំណុច២ ការកម្សាន្ត

ការអានសៀវភៅជាការកម្សាន្តដ៏ថ្លៃថ្នូរមួយដែលគ្រប់គ្នាគ្រប់គ្នាមិនដឹង ព្រោះមនុស្សដែលចូលចិត្តអានជាមនុស្សដែលមានចរិត រឹងម៉ាំ ម៉ឹងមាត់ និងម៉ត់ចត់។ លើសពីនេះ ការអានក៏ជួយធ្វើឱ្យយើងមានអារម្មណ៍ល្អប្រសើរផងដែរ។


Enter

• ចំណុច៣ សុខភាពផ្លូវចិត្ត

ការសិក្សាមួយបានបង្ហាញថាការអានជាវិធីកាត់បន្ថយភាពតានតឹងបានល្អ ជាពិសេសគឺកាត់បន្ថយសម្ពាធបេះដូង និងធ្វើឱ្យសាច់ដុំដំណើរការបានល្អ។ លើសពីនេះទៅទៀត ការអានអាចកាត់បន្ថយស្ត្រេសបានល្អជាការស្តាប់តន្ត្រី ៦៨% ល្អជាងការផឹកតែមួយកែវ១០០% ល្អជាងការដើរដល់ទៅ៣០០% និងល្អជាងការលេងហ្គេមដល់ទៅ ៦០០%៕

Health

អត្ថបទដោយ៖ ហៀប រក្សា

ឯកសារយោង: https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQe_B5dBIhPnr5XUKbhChkFKAw7JzaHuJgtmg&usqp=CAU