បទចម្រៀងរបស់តារា KPOP សញ្ជាតិថៃ ដែលជ្រកក្រោមផលិតកម្មដ៏ធំមួយនៅកូរេកំពុងតែធ្វើឱ្យកក្រើកវិស័យKPOP ក្រោយក្តោបក្តាប់បានអ្នកចូលមើលរហូតដល់៧០លានដង ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង

កាលពីម្សិលមិញនេះ BLACKPINK ដែលគេស្គាល់ថាជាក្រុមតារាចម្រៀងស្រីជួរមុខក្នុងវិស័យKPOPទើបតែបញ្ចេញនូវMV មួយបទដំបូងដែលស្ថិតក្នុង Album LALISA។ គ្រាន់តែចេញភ្លាម អ្នកគាំទ្រទូទាំងពិភពលោក មានការកោតសរសើរ និងគាំទ្រជាខ្លាំងនូវMVមួយនេះ ជាមួយនឹងសាច់ភ្លេង ការរ៉េប ការច្រៀងជាភាសាកូរ៉េ និងអង់គ្លេស LISAពិតជាធ្វើបានល្អមែនទែន។ ជាពិសេស បន្ទាប់ពី UPLOAD ក្នុង  YOUTUBE ត្រឹមតែរយៈពេល២៤ម៉ោងសោះ MVមួយនោះមានអ្នកចូលមើលរហូតដល់ទៅ៧០លានដង។

Lalisa

គួរបញ្ជាក់ផងដែរថា LISA ជាតារាស្រីសញ្ជាតិថៃដំបូងហើយដែលមានការគាំទ្រចម្រៀងក្នុងបណ្តាញសង្គមYOUTUBE ច្រើនបែបនេះ៕

"

Video: https://youtu.be/awkkyBH2zEo

អត្ថបទ៖ ហៀប រក្សា