កុំចាំចប់កូវីតទើបធ្វើរឿងទាំងនេះ បើមិនចង់ខាតពេលឥតប្រយោជន៍

យើងដឹងហើយថា ក្នុងអំឡុងពេលនេះជារដូវកាលមួយដែលមនុស្សម្នាមិនអាចធ្វើដំណើរទៅណាមកណាបានងាយស្រួលនិងសេរីនោះទេ ព្រោះតែជម្ងឺកូវីត-១៩ បានរាតត្បាតពេញផ្ទៃប្រទេស។ ដូច្នេះហើយ មនុស្សភាគច្រើនតែងតែមានគំនិតគិតថា ចាំចប់រដូវកាលកូវីតសិនចាំធ្វើនេះ ចាំធ្វើនោះ ប៉ុន្តែពាក្យទាំងនេះគ្រាន់តែជាលេសសម្រាប់អ្នកខ្ជិលឬមិនចង់ធ្វើអ្វីមួយនៅពេលឥឡូវនេះតែប៉ុណ្ណោះ។ ដោយហេតុនេះហើយ ទើប  KnongSrok TV នឹងបង្ហាញលោកអ្នកពីហេតុផលពីរយ៉ាងដែលអ្នកមិនគួរធ្វើនៅក្នុងសម័យកាលកូវីត-១៩នេះ៖

- ទី ១ កុំខ្ជះខ្ជាយពេលវេលា៖ ការដែលទុកឱ្យពេលវេលាដើរទៅមុខចោលដោយមិនធ្វើអ្វីជាប្រយោជន៍សោះនោះ គឺជាភាពខ្ជះខ្ជាយដែលគ្រប់គ្នាគួរចៀសវាង ទោះបីជានៅក្នុងស្ថានការណ៍បែបណាក៏ដោយ។ ការសិក្សារៀនសូត្រ ឬសម្រេចគោលដៅអ្វីមិនត្រូវប្រើពាក្យថា "ចាំ" ឬ "ចាំសិន" នោះទេ ព្រោះបើទោះជាឥឡូវអ្នកមិនអាចទៅរៀននៅសាលាឬក៏ទៅធ្វើការនៅខាងក្រៅដូចមុនបាន ប៉ុន្តែអ្នកក៏អាចរៀនឬធ្វើការតាមរយៈពីចម្ងាយបានដែរ។ ដូច្នេះ ការសម្រេចគោលដៅក៏ដូចគ្នាដែរ យើងអាចធ្វើវាសន្សឹមៗ ម្ដងមួយជំហានៗ ដើម្បីឆ្ពោះទៅរកគោលដៅរបស់អ្នកដោយមិនចំណាយពេលចោលឥតប្រយោជន៍។

Photo_2021 09 11_22 54 59

"

- ទី២ មានតែគំនិតមិនអនុត្តន៍: ជាការពិតណាស់ នៅក្នុងវិបត្តិកូវីតនេះដែរ ពិតជាពិបាកណាស់ក្នុងការធ្វើអ្វីមួយតែយ៉ាងណាក៏ដោយបើយើងមានគំនិតថា នឹងធ្វើអ្វីមួយហើយ ចូរធ្វើវាចុះ កុំចាំដល់ពេលចប់កូវីត ព្រោះស្ថានការណ៍អាចប្រែប្រួលគ្រប់ពេលវេលាហើយយើងមិនអាចទាយដឹងទេថា នឹងមានអ្វីកើតឡើងឡើយ។ ប៉ុន្តែអ្វីដែលយើងគួរធ្វើនៅពេលនេះគឺចាប់ផ្ដើបធ្វើវាបណ្ដើរៗឱ្យគំនិតលេចជារូបរាងសិន។ ឧទាហរណ៍ថា យើងចង់រៀនគូរគំនូរ តែយើងមិនអាចទៅរៀននៅសាលាបានប៉ុន្តែយើងរៀនតាមប្រព័ន្ធអនឡាញ យូធូប ឬអ៊ីនធឺណេតបាន នោះយើងនឹងបានគំនិតខ្លះៗឬមូលដ្ឋានគ្រឹះមួយចំនួនដែលជាជំហានដំបូងធ្វើឱ្យយើងក្លាយជាវិចិត្រករបាន។


Photo_2021 09 11_22 48 59

ដោយសារតែហេតុផលពីរយ៉ាងនេះហើយដែលអ្នកមិនគួរធ្វើ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីត-19ក៏ដោយ បើមិនចង់ឱ្យខាតពេលវេលាដើរទៅរកក្ដីស្រមៃរបស់អ្នក៕

សរសេរដោយ លួន ស្រីនាង