ផែនការអាជីវកម្មកាន់តែល្អ ការគ្រប់គ្រងអាជីវកម្មកាន់តែងាយស្រួល និងមានប្រសិទ្ធភាព

ពិតណាស់ មនុស្សមួយចំនួនដែលចាប់ផ្ដើមអាជីវកម្មដោយមិនមានផែនការត្រឹមត្រូវនិងច្បាស់លាស់ ពួកគេតែងទទួលរងនូវផលប៉ះពាល់ឬលទ្ធផលមិនសូវជាគាប់ប្រសើរប៉ុន្មានទេដូចជាដំណើរការអាជីវកម្មឬការរកស៊ីទៅមុខយឺតឬមិនសូវរលូនជាដើម។

ដូច្នេះនៅក្នុងការបើកអាជីវកម្មឬរកស៊ីអ្វីមួយតែងទាមទារឱ្យមាននៅផែនការយ៉ាងច្បាស់លាស់ ដើម្បីឱ្យអាជីវកម្មនោះដំណើរការបានល្អឬទៅមុខបានរលូន។ ទន្ទឹមនឹងនោះដែរ ការសរសេរផែនការអាជីវកម្មឱ្យមានប្រសិទ្ធភាពត្រូវមានធាតុផ្សំសំខាន់ៗមួយចំនួនដូចជា៖

- សង្ខេបពីប្រតិបត្តិការអាជីវកម្ម៖ អ្នកត្រូវសរសេររៀបរាប់យ៉ាងខ្លីពីផលិតផលឬសេវាកម្ម ទីផ្សារនិងបច្ចេកទេសក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកជោគជ័យ។ ជាពិសេសអ្នកត្រូវដឹងថា តើអាជីវកម្មរបស់អ្នកជាអាជីវកម្មអ្វី? អ្នកណាចូលរួមខ្លះ? ហេតុអ្វីបានជាអតិថិជនត្រូវប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នក?

"

Photo_2021 09 11_22 49 49

- រៀបរាប់ពីអាជីវកម្មនិងគោលដៅ៖ អ្នកត្រូវសរសេរពីគោលដៅក្នុងការបើកអាជីវកម្មរបស់អ្នកឱ្យបានលម្អិត ជាពិសេសផ្ដោតទៅលើ ឈ្មោះអាជីវកម្ម ការចុះបញ្ជីម៉ាកសញ្ញា ពាណិជ្ជកម្មព្រមទាំងរៀបរាប់ពីសេវាកម្មដែលខ្លួនមានបន្ថែមទៀត។

Photo_2021 09 11_22 49 58

- យុទ្ធសាស្រ្តទីផ្សារនិងការលក់៖ អ្នកត្រូវសិក្សាពីទីផ្សារនិងការដំណើរការអាជីវកម្មរបស់អ្នក និងផែនការផ្សព្វផ្សាយដើម្បីអូសទាញអតិថិជនដូចជា តើមានវិធីសាស្រ្តពិសេសអ្វីខ្លះ? ហើយភាគរយនៃការអូសទាញអតិថិជនបានកម្រិតណា? ចំណុចដែលអ្នកមិនគួររំលងមួយទៀតគឺសរសេរពីវិធីក្នុងការលក់ផលិតផលឬសេវាកម្មរបស់អ្នក។

Photo_2021 09 11_22 50 23

- កំណត់ចំណាំដៃគូប្រជែង៖ អ្នកត្រូវសិក្សាស្រាវជ្រាវពីដៃគូអាជីវកម្មរបស់អ្នកឱ្យបានលម្អិតបំផុតពីចំណុចខ្លាំង ចំណុចខ្សោយនិងលក្ខណៈពិសេសដែលអ្នកអាចយកឈ្នះដៃគូប្រជែងបាន។

Photo_2021 09 11_22 50 11


- ការដំណើរការនិងការគ្រប់គ្រង៖ ត្រង់ចំណុចនេះ អ្នកត្រូវសួរខ្លួនឯងថា អាជីវកម្មរបស់អ្នកប្រព្រឹត្តទៅដល់ណាហើយ? អ្នកគ្រប់គ្រងជាអ្នកណា? ការងារនិងមុខតំណែងអ្វីខ្លះ? ជានរណា? ការរៀបចំប្រព័ន្ធគ្រប់គ្រងឱ្យបានល្អ ជំរុញឱ្យអាជីវកម្មដើរទៅមុខលឿន។

Photo_2021 09 11_22 49 41

- កត្តាហិរញ្ញវត្ថុ៖ កត្តានេះជាចំណុចសំខាន់មួយដែលអ្នកវិនិយោគមើលខ្លាំងបំផុត ដើម្បីដឹងថា ការបណ្ដាក់ទុកជាមួយអ្នក តើគេនឹងទទួលបានផលចំណេញកម្រិតណា? ដូច្នេះអ្នកត្រូវសរសេរពីប្រាក់ចំណូលចំណាយក្នុងពេលបច្ចុប្បន្ននិងអនាគតក្នុងតារាង ជាពិេសសការប្រើប្រាស់ប្រាក់ចំណូលនិងការបែងចែកដល់ម្ចាស់ភាគហ៊ុន។

Photo_2021 09 11_22 50 03

- រៀបចំនិងអភិវឌ្ឍន៍ផែនការអាជីវកម្ម៖ ការរកស៊ីទាមទារនូវការបត់បែនតាមកាលៈទេសៈ នោះផែនការអាជីវកម្មកូទាមទារឱ្យអ្នកចេះកែសម្រួលទៅតាមនោះដែរ។

Photo_2021 09 11_23 26 02

ដូច្នេះ បើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មរបស់អ្នកថ្មីថ្មោង អ្នកអាចសាកសរសេរផែនការអាជីវកម្មរបស់អ្នកតាមជំហានខាងលើ មុននឹងចាប់ផ្ដើមអាជីវកម្មរបស់អ្នក៕

ប្រភព៖ ដកស្រង់ចេញពីសៀវភៅ ត្រៀមចេញរកស៊ីឱ្យចំគោលដៅរបស់ស្ថាបនិក Business Cambodia

សង្ខេបឡើងវិញដោយ លួន ស្រីនាង