មកដល់ពេលនេះ តើអ្នកឆ្លងកូវីត-១៩សរុបទូទាំងប្រទេសកម្ពុជា មានប៉ុន្មានករណីហើយ?

មកដល់ថ្ងៃទី១២ ខែកញ្ញានេះករណីឆ្លងជំងឺកូវីត-១៩នៅតែបន្តកើតមាននៅទូទាំងប្រទេសកម្ពុជា។ ថ្ងៃនេះ KhnongsrokPlus សូមចែករំលែកប្រិយមិត្តអ្នកអានទាំងអស់មកដឹងពីករណីឆ្លង ករណីស្លាប់ និងករណីសម្រាកព្យាបាលក្នុងប្រទេសកម្ពុជា៖

ករណីឆ្លងថ្មី៖ ៦៦២នាក់  ជាសះស្បើយ ៤៩៣នាក់់   និងស្លាប់​១២នាក់។ ក្នុងនោះករណីឆ្លងក្នុងសហគមន៍មាន៤៨២នាក់ និងអ្នកដំណើរពីបរទេសមាន១៨០នាក់។

គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃនេះ ករណីឆ្លងសរុបនៅកម្ពុជាមាន៩៩ ៥៩៤នាក់ ករណីជាសះស្បើយ ៩៣ ៩០៤នាក់ និងស្លាប់២ ០៤០នាក់។

"

កូវីត១២១


ដើម្បីអាចជម្នះនូវរោគរាតត្បាតដ៏កាចសាហាវមួយនេះបាន សូមប្រិយមិត្តទាំងអស់អនុវត្តឱ្យបានគ្រប់ពេលនូវ វិធាន៣កុំ៣ការពារ ដើម្បីឱ្យប្រទេសជាតិយើងទទួលបាននូវសុខសុវត្ថិភាព គេចផុតពីជំងឺមួយនេះ៕

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទ៖ ហៀប រក្សា