ទុក្ខជាន់ទុក្ខ! តារាចម្រៀង បាន មុន្នីល័ក្ខ បានបាត់បង់បងប្រុសដ៏ល្អរបស់ខ្លួនជារៀងរហូត

រឿងមួយមិនទាន់ចប់ស្រួលបួលផង តារាចម្រៀងបាន មុន្នីល័ក្ខបែរជាត្រូវមកជួបទុក្ខធំបែបនេះទៀត។

240753488_1530404960647481_4349597597687958148_n

ប៉ុន្មានថ្ងៃនេះតារាចម្រៀងបាន មុន្នីល័ក្ខ ត្រូវបានតារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា មានការមិនពេញចិត្តលើ តារាចម្រៀងបាន មុន្នីល័ក្ខ ដែលបានច្រៀងឡើងវិញនូវបទចម្រៀង "ជំនោរដើមខែ"របស់ខ្លួនដោយមិនបានដាក់ឈ្មោះម្ចាស់បានត្រឹមត្រូវឡើយ។

"

ជាមួយគ្នានេះដែរ កញ្ញា បាន មុន្នីល័ក្ខ ក៏បានធ្វើការសុំទោសដល់ អ្នកនាង ម៉េង កែវ ពេជ្ជតា ជាសារធារណៈព្រមទាំងលុបចោលនូវបទចម្រៀង ជំនោរដើមខែ ចេញYoutubeរបស់ខ្លួន និងធ្វើការសុំអធ្យាស្រ័យពីសំណាក់អ្នកនាង ម៉េង កែវពេជ្ជតាម្តងទៀត ដោយសង្ឃឹមថាអ្នកនាង ម៉េង កែវ ពេជ្ជតា និងយោគយល់។

240760179_1537529246601719_5196276157868670440_n

យ៉ាងណាមិញរឿងមួយនេះនៅមិនទាន់បានជ្រះស្រលះល្អនៅឡើយទេ ដោយសារខាងអ្នកនាង ម៉េង កែវពេជ្ជតា​ មិនទាន់មានយល់ព្រមអធ្យាស្រ័យដល់កញ្ញា បាន មុន្នីល័ក្ខ នៅឡើយទេ។


ហើយមកដល់ពេលនេះកញ្ញា បាន មុន្នីល័ក្ខ ក៏បានជួបទុក្ខធំមួយទៀត ព្រោះតែកញ្ញា បានបាត់បង់នូវបងប្រុសដ៏ល្អរបស់ខ្លួនឆាប់រហ័សពេក។

11

នេះបើយោងតាមការបង្ហោះនៅលើpageផ្លូវការរបស់កញ្ញាថា៖

មិនគួរបងទៅលឿនបែបនេះទេ នៅនិយាយធម្មតាសោះម៉ានថ្ងៃមុន😭

សូមអោយវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុគតិភពផងចុះ 🙏🙏🙏😭😭😭 បងប្រុសដ៏ល្អរបស់ប្អូនអឺយ😭

អត្ថបទ៖ ស្លាបប៉ាកកាមាស