ហេតុផលសំខាន់ៗ ដែលអ្នកមិនគួរពាក់ស្បែកជើងចូលក្នុងផ្ទះ!

ម្ចាស់ផ្ទះមួយចំនួនគឺតែងតែសុំឱ្យភ្ញៀវរបស់ពួកគេដោះស្បែកជើងទុកនៅមាត់ទ្វារ ខណៈពេលដែលម្ចាស់ផ្ទះខ្លះទៀតមិនខ្វល់ពីរឿងនេះឡើយ។ បើនិយាយរួមទៅ វាគឺខុសគ្នាទៅតាមទំនៀមទំលាប់គ្រួសារនីមួយៗ ប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់អាមេរិច ពយកគេបានរកឃើញហេតុផលមួយចំនួនដែលអ្នកមិនគួរពាក់ស្បែកជើងចូលទៅក្នុងផ្ទះនោះទេ។

ខាងក្រោមនេះគឺហេតុផលសំខាន់ៗ ២ យ៉ាងដែលអ្នកគួរតែដឹង!

A1

"

១.បាក់តេរី និង ផ្សិត

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលស្បែកជើងរបស់អ្នកផ្ទុកទៅដោយកាកសំណល់ បាក់តេរី និង ផ្សិតជាច្រើនដែលបានមកពីកន្លែងដែលអ្នកធ្វើដំណើរ។ ដូច្នេះបើអ្នកពាក់ស្បែកជើងចូលផ្ទះ នោះបាក់តេរីទាំងអស់ប្រាកដជារាយប៉ាយ និង ទុំនៅក្នុងផ្ទះរបស់អ្នកដោយជៀសមិនរួចនោះឡើយ។


A2

២.គ្រោះថ្នាក់សម្រាប់កុមារតូច

អ្នកស្រាវជ្រាវបានរកឃើញ Klebsiella pneumoniae មាននៅលើស្បែកជើង ដែលវាជាប្រភេទបាក់តេរីដែលអាចបង្កឱ្យមានជំងឺរលាកសួតបាន។ ហេតុនេះហើយ នៅពេលដែលក្មេងៗលូន ឬ ក្រាបលេងនៅជុំវិញផ្ទះ ពួកគេនឹងមានហានិភ័យខ្ពស់នៃការឆ្លងមេរោគជាមួយបាក់តេរីទាំងនេះ។ ហើយជាក់ស្តែងមានបាក់តេរីពី ៩០ ទៅ ៩៩ ភាគរយហើយ ដែលត្រូវបានទុំនៅលើកម្រាលឥដ្ឋ បន្ទាប់ពីអ្នកពាក់ស្បែកជើងដើរឆ្លងកាត់។ ដូច្នេះហើយវាគឺជាការល្អបំផុត ដែលដោះស្បែកជើងរបស់អ្នកទុកនៅមាត់ទ្វារ ដើម្បីការពារខ្លួនអ្នក និង ក្រុមគ្រួសារពីមេរោគទាំងអស់នេះ៕

A3

ប្រភព ៖ បរទេស