សូមបញ្ឈប់ការទទួលទានបែបនេះ ព្រោះវាកំពុងធ្វើអោយប្រព័ន្ធភាពសុំារបស់អ្នកចុះខ្សោយ !

ការរក្សាប្រព័ន្ធភាពសុំារបស់អ្នកឲ្យដំណើរការល្អគឺជារឿងដែលសំខាន់ណាស់ ដើម្បីឈានទៅរកការរស់នៅប្រកបដោយសុខភាពល្អ ជាពិសេសក្នុងពេលដែលជម្ងឺកូវីដ១៩ដំពុងរីករាលដាល។ ហើយដើម្បីធ្វើឲ្យប្រព័ន្ធភាពសុំាបំពេញតួនាទីបានល្អនោះគឺត្រូវគិតទៅលើ២ចំណុច ដោយទី១គឺការទទួលទានអាហារ និង ទី២ គឺការបញ្ឈប់នូវទម្លាប់ដែលនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធភាពសុំា។

ដូច្នេះហើយសូមបញ្ឃប់នូវទម្លាប់ខាងក្រោមនេះជាដាច់ខាត ព្រោះវាកំពុងធ្វើអោយប្រព័ន្ធភាពសុំារបស់អ្នកចុះខ្សោយដោយមិនដឹងខ្លួន!

A1

"

១.ការបរិភោគជាតិស្រវឹងហួសកំណត់

បើត្រឹមតែជាតិអាល់កុលតិចតួច ម្តងម្កាលនៅពេលជួបជុំគ្នាជាលក្ខណៈគ្រួសារគឺជារឿងធម្មតាទេ ប៉ុន្តែការទទួលទានលើសកំណត់នឹងធ្វើឲ្យប្រព័ន្ធសុំារបស់អ្នកចុះខ្សោយជាលំដាប់។ តាមរយៈការស្រាវជ្រាវដែលសិក្សាអំពីភាពទាក់ទងគ្នារវាងជាតិអាល់កុល និង ប្រព័ន្ធសុំាបានរកឃើញថា អ្នកដែលទទួលទានស្រាជាប្រចាំ និង លើសកម្រិត គឺមានប្រព័ន្ធសុំាខ្សោយយ៉ាងខ្លាំង។ ដូចនេះហើយ អ្នកគួរព្យាយាមកាត់បន្ថយមកទទួលទានក្នុងកម្រិតមួយសមរម្យដើម្បីសុខភាព។

A2

២.ការបរិភោគជាតិប្រៃហួសកំណត់

អ្នកប្រាកដជាធ្លាប់ដឹងថា ការបរិភោគជាតិប្រៃច្រើនពេកនឹងអាចបណ្តាលឲ្យកើតជម្ងឺលើសឈាម។ ប៉ុន្តែតាមរយៈការស្រាវជ្រាវថ្មីមួយទៀតដែលបានពិសោធន៍ទៅលើសត្វកណ្តុរបានរកឃើញថា ជាតិសូដ្យូមដែលមាននៅក្នុងអំបិលក៏នាំឲ្យប្រព័ន្ធសុំាចុះខ្សោយផងដែរ។ ហើយបរិមាណអំបិល ដែលមនុស្សពេញវ័យគួរបរិភោគនោះគឺត្រឹមតែ ២៣០០មីលីក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។


A3

៣.ការបរិភោគជាតិផ្អែមហួសកំណត់

ជាការពិតណាស់ ការទទួលទានស្ករច្រើនពេកគឺមិនល្អចំពោះសុខភាពនោះឡើយ។ បើយោងតាមការស្រាវជ្រាវមួយរបស់ The American Journal of Clinical Nutrition បានរកឃើញថា ការបរិភោគជាតិស្ករមុនចូលគេង នឹងនាំឲ្យប្រព័ន្ធសុំាអសម្ថភាពក្នុងការហ៊ុមព័ទ្ធ និង សម្លាប់បាក់តេរី។ ហើយនេះមិនមែនបានន័យថា អ្នកគួរតែជៀសវាងការញុំាស្ករទាំងស្រុងនោះទេ ព្រោះរាងកាយយើងគឺនៅតែត្រូវការថាមពលពីជាតិស្ករ ដូច្នេះអ្នកគប្បីកាត់បន្ថយការញុំាស្ករខ្លះដើម្បីពង្រឹងប្រព័ន្ធភាពសុំារបស់អ្នក។

Different Sugar On Dark Table

៤.ការបរិភោគជាតិកាហ្វេអ៊ីនហួសកំណត់

កាហ្វេ និង តែ ត្រូវបានគេដឹងថាគឺជាភ្នាក់ងារការពារសុខភាពរបស់មនុស្សយើង ដោយសារតែវាមានកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ប៉ុន្តែការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក គឺអាចនាំឲ្យរំខានដំណេក និង ប៉ះពាល់ដល់ផលិតកម្មប្រព័ន្ធសុំាផងដែរ៕

A5

ប្រភព ៖ បរទេស