ហេតុផលដ៏អស្ចារ្យដែលអ្នកគួរតែកក់សក់ជាមួយកាកកាហ្វេ

អ្នកខ្លះគិតថាវាគឺជារឿងគួរឱ្យអស់សំណើចណាស់ ដែលត្រូវកក់សក់ជាមួយនឹងកាកកាហ្វេ ប៉ុន្តែប្រសិនបើពួកគេដឹងពីមូលហេតុវិញ នោះពួកគេប្រាកដជាអនុវត្តតាមជាក់ជាមិនខាន។ ព្រោះអត្ថប្រយោជន៍របស់កាហ្វេគឺអាចជួយធ្វើអោយសក់ប្តូរទៅជាពណ៌ខ្មៅតាមបែបធម្មជាតិ និង មានសុខភាពល្អ។ ម្យ៉ាងទៀត តាមរយៈការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាកាហ្វេគឺអាចធ្វើឱ្យសក់របស់អ្នកមានភ្លឺរលោង និង មានការលូតលាស់លឿនថែមទាំងផង ។

A1

សំខាន់ត្រូវកត់សំគាល់ថា វិធីនេះគឺមានប្រសិទ្ធភាពទៅលើសក់ដែលមានសក់ពណ៌ត្នោត និង ខ្មៅប៉ុណ្ណោះ រីឯចំពោះសក់ពណ៌ទង់ដែងវិញគឺមិនសូវជាទទួលបានលទ្ធផលឡើយ។ ហើយចំពោះវិធីធ្វើ គឺអ្នកត្រូវកក់សក់ដូចធម្មតាជាមួយនឹងសាប៊ូកក់សក់ហើយលាងជម្រះវាឱ្យសព្វ។ បន្ទាប់មកប្រើដៃរបស់អ្នកដើម្បីពួតទឹកអោយអស់ចេញពីសក់របស់អ្នក ( កុំពួតអោយស្ងួតពេកមិនល្អទេ ប៉ុន្តែសក់របស់អ្នកក៏មិនគួរសើមដែរ )។ ក្រោយពួតហើយ អ្នកត្រូវចាក់កាហ្វេទៅលើស្បែកក្បាល និង សក់របស់អ្នក។ រួចញីវាអោយសព្វ និង ចង ឬ គ្របសក់របស់អ្នក ហើយទុកចោលរយៈពេល ២០ ទៅ ៦០ នាទី។ បន្ទាប់មកគ្រាន់តែលាងជម្រះកាហ្វេចេញពីសក់របស់អ្នកជាមួយទឹកក្តៅឧណ្ឌៗគឺជាការស្រេច។

"

A2


ហើយប្រសិនបើអ្នកអនុវត្តវិធីនេះជាប្រចាំ នោះសក់របស់អ្នកនឹងចាប់ផ្តើមមានពណ៌ខ្មៅភ្លឺរលោង និង មានសុខភាពល្អ។ ហើយកាហ្វេក៏ជួយបង្កើនការលូតលាស់សក់ដែលធ្វើអោយសក់របស់អ្នកដុះលឿន កាត់បន្ថយការជ្រុះសក់ និង ដុះកូនសក់ថ្មីថែមទៀតផង៕

A3

ប្រភព ៖ បរទេស