អត្ថប្រយោជន៍របស់ផ្លែស្វាយចំពោះសុខភាព ដែលមិនគួរមើលរំលង!

ស្វាយគឺជាផ្លែឈើម្យ៉ាងដែលមានប្រជាប្រិយភាពបំផុតនៅទូទាំងសកលលោក ហើយបើទោះបីជាវាមានច្រើនប្រភេទខុសៗពីគ្នាក្តី ប៉ុន្តែគ្រប់ផ្លែស្វាយទាំងអស់គឺសុទ្ធតែមានផ្ទុកនូវវីតាមីន C , ជាតិសរសៃ និង សារជាតិ pectin ខ្ពស់ ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដ៏ល្អឥតខ្ចោះក្នុងការជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និង ជំនួយដល់សុខភាព។

ខាងក្រោមនេះគឺសុទ្ធតែជាអត្ថប្រយោជន៍នៃផ្លែស្វាយចំពោះសុខភាព ដែលមិនគួរមើលរំលង!

A1

"

១.មានវីតាមីន C ខ្ពស់

បន្ថែមពីលើការបង្កើនប្រព័ន្ធភាពស៊ាំ វីតាមីន C ដែលមាននៅក្នុងស្វាយក៏អាចជួយធ្វើឱ្យ collagen នៅក្នុងខ្លួនរបស់អ្នកសកម្មផងដែរ។ ដូចនេះហើយទើបការញុំាផ្លែស្វាយគឺធ្វើអោយស្បែករបស់អ្នកភ្លឺថ្លា, សក់មានសុខភាពល្អ និង សាច់ដុំរឹងមាំ។ ម្យ៉ាងទៀត វាក៏ជួយអ្នកក្នុងការស្រូបយកជាតិដែក ដែលរាងកាយរបស់អ្នកត្រូវការប្រើដើម្បីបង្កើតប្រូតេអ៊ីនសម្រាប់កោសិកាឈាមក្រហមផងដែរ។

A2

២.សម្បូរទៅដោយវីតាមីនA


វីតាមីន A ដែលមាននៅក្នុងផ្លែស្វាយគឺមិនត្រឹមតែជួយផ្គត់ផ្គង់ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកប៉ុណ្ណោះទេ តែវាថែមទាំងមានសារៈសំខាន់ចំពោះភ្នែករបស់អ្នកថែមទៀតផង។ លើសពីនេះទៅទៀត វក៏ជួយដល់បេះដូង សួត និង តម្រងនោមរបស់អ្នកអោយមានដំណើរការល្អផងដែរ។

A3

៣.ពោរពេញទៅដោយអង់ទីអុកស៊ីដង់

ផ្លែស្វាយនីមួយៗគឺតែងតែមានអង់ទីអុកស៊ីដង់ ហើយសារធាតុមួយនេះត្រូវបានគេស្គាល់ថាមានសមត្ថភាពក្នុងការការពារកោសិការបស់អ្នកពីរ៉ាឌីកាល់សេរី ដែលរាងកាយរបស់អ្នកបង្កើតនៅពេលវាបំបែកអាហារ ឬ នៅពេលដែលវាប៉ះពាល់ទៅនឹងធាតុដែលបង្កគ្រោះថ្នាក់ដូចជាផ្សែងបារី និង វិទ្យុសកម្មជាដើម៕

A4

ប្រភព ៖ បរទេស