មកទល់ពេលនេះ MST Writer បានដាក់បង្ហាញស្នាដៃរហូតដល់…

MST ជាអក្សរកាត់មកពីឈ្មោះរបស់អ្នកនិពន្ធ ម៉ីសន សុធារី (Meysan Sotheary Team)។ ដោយការស្រឡាញ់គាំទ្រលើស្នាដៃអ្នកនិពន្ធរបស់អ្នកស្រី ម៉ីសន សុធារី កញ្ញាស៊ុយ ស្រីនិចក៏បានសម្រេចចិត្តបង្កើតក្លឹបអ្នកគាំទ្រអ្នកនេះឡើងដោយដាក់ឈ្មោះថា MST ហ្វេនក្លឹប និងឈ្មោះផេកផ្លូវការ MST ហ្វេនក្លឹប។ ហើយ MST ហ្វេនក្លឹបនេះដែរត្រូវបានបង្កើតឡើងនៅអំឡុងខែឧសភា ឆ្នាំ២០១៩។ នៅចុងខែសីហា ឆ្នាំ២០២០នេះដែរ អ្នកនិពន្ធ ម៉ីសន សុធារីក៏បានបង្កើតកម្មវិធីមួយឈ្មោះថា MST Writer រដូវកាលទី១ ក្រោមប្រធានបទ អ្នកនិពន្ធក្រៅសាលា សម្រាប់សយុវវ័យដែលមានបំណងក្លាយជាអ្នកនិពន្ធ។

Photo_2021 09 13_13 45 33

ថ្មីៗនេះ ទទួលបានការគាំទ្រពីសំណាក់អ្នកអាននិងអ្នកសរសេរជាច្រើនរូប ហើយនៅក្នុងនោះដែរ អ្នកនិពន្ធ ជំនាន់ទី១នេះដែរក៏បានដាក់បង្ហាញស្នាដៃប្រហែលជាជាង២០ស្នាដៃ បើយោងតាមហ្វេសបុកផេកផ្លូវការ “ម៉ីសន សុធារី អ្នកនិពន្ធ”។ បន្តទៅនេះ KnongSrok TV នឹងបង្ហាញអ្នកទាំងអស់គ្នាពីចំណងជើងស្នាដៃទាំងនោះ៖

"

១. ទឹកភ្នែកក្រពើ                   និពន្ធដោយ ពាមសារ៉ាដែន

២. គ្រូយើង                          និពន្ធដោយ ហេង អ៊ីឈង

៣. បើក្លាយជាប្ដីគេ                និពន្ធដោយ រាហ្សី

៤. ម៉ែមិនដែលស្រលាញ់ខ្ញុំ       និពន្ធដោយ វីយ៉ូឡែតា

៥.តំណក់ឈាមចុងក្រោយ       និពន្ធដោយ សុវណ្ណ អប្សរ

៦. អ្នកដទៃក្នុងបេះដូចបង        និពន្ធដោយ ទឹកសន្សើម

៧. ទ្វារផ្ទះបងថុល                  និពន្ធដោយ ស្ដេចបៃតង

៨. អំណត់ដល់វេលាចុងក្រោយ និពន្ធដោយ ហុក ចាន់មល្លិកា

៩. សំណែន                         និពន្ធដោយ សៀក ម៉ាវិន

១០. ម្លិះ៧ទង                       និពន្ធដោយ សីទន្ដរ


១១. ភ្លេងជីវិត                       និពន្ធដោយ សារិន ស្បៃរឿង

១២. ស្ងប់ស្ងាត់                     និពន្ធដោយ ហួន ចន្ទសុដា

១៣. ចុះបើខ្ញុំមិនត្រឡប់វិញ      និពន្ធដោយ ម្ចាស់ អំណាច

១៤.​ ស្ថានីយ៍ចាស់ ឆ្នាំ១៨៥០  និពន្ធដោយ អក់ ដានូ

១៥. សាលារៀនចាស់             និពន្ធដោយឌី មិថុនា

Photo_2021 09 13_13 44 54

បើគិតត្រឹមថ្ងៃទី១១ ខែកញ្ញានេះ #សំណែន និពន្ធដោយ សៀក ម៉ាវិនបានឈរនៅលេខរៀងទី៧ ដែលមានអ្នកអានជាង ៥០០នាក់ដោយមិនរាប់ដល់ចុងខែ តែក៏ឃើញថា​ស្នាដៃមួយនេះបានចូលមកដល់ Top 10 ទៅហើយ។

Photo_2021 09 13_13 45 29

ដូច្នេះ បើមានអ្នកណាដែលចង់បន្តក្ដីស្រមៃជាអ្នកនិពន្ធ អ្នកទាំងអស់គ្នាអាចដាក់បង្ហាញស្នាដៃនៅក្នុងកម្មវិធី MST Writer បានព្រោះកម្មវិធីនេះមានរយៈពេល៦ខែដោយគិតចាប់ពីខែកញ្ញានេះទៅ។ ជូនពរសំណាងល្អទាំងអស់គ្នា៕

ប្រភព៖ https://www.facebook.com/306238139571077/posts/1733015133560030/

https://www.meysansotheary.com/archives/4505

សរសេរដោយ លួន ស្រីនាង