៣វិធី ដាស់ខ្លួនឲ្យក្រោកពីភាពនឿយហត់កំឡុងពេលធ្វើការ

តើអ្នកធ្លាប់មានអារម្មណ៍ថានឿយហត់កំឡុងពេលធ្វើការដែរឬទេ?

ជាការពិតណាស់ ក្នុងកំឡុងពេលធ្វើការងារយើងតែងតែមានថ្ងៃខ្លះឈឺ​ ឬថ្ងៃខ្លះគ្មានអារម្មណ៍ចង់ធ្វើការ ក្នុងកាលៈទេសៈខ្លះអាចសម្រាកបាន ប៉ុន្តែក្នុងករណីខ្លះទោះបី មានអារម្មណ៍ថាល្ហិតល្ហៃអស់កម្លាំង មិនចង់ធ្វើការ ចង់សម្រាក ក៏ប៉ុន្តែមិនអាចសុំច្បាប់សម្រាកពីការងារបានទេ តម្រូវឲ្យបន្តធ្វើការទៀតដោយគ្មានហេតុផលអ្វីទាំងអស់។  តើក្នុងកាលៈទេសៈបែបហ្នឹងគួររកវិធីសាស្រ្តផ្ចង់អារម្មណ៍បែបណាទើបល្អ?

ក្នុងកាលៈទេសៈនេះ Knongsrok TV សូមណែនាំវិធីខ្លះៗដើម្បីឲ្យផ្ចង់អារម្មណ៍ធ្វើការឡើងវិញ៖

"

វិធីទី១៖​ ទៅបន្ទប់ទឹកលុបលាងមុខ និងធ្វើលំហាត់ប្រាណបន្តិច ការលុបមុខចេញនឹងធ្វើឲ្យយើងស្រស់ស្រាយ ស្រលះមុខ មានភាពស្វាងឡើងវិញ។ ក៏ប៉ុន្តែការដែលអាចធ្វើលំហាត់ប្រាណ ដូចជាការពត់ដៃ ជើង ឬការដើរ២ ទៅ៣នាទី កាន់តែធ្វើឲ្យមានភាពស្វាហាប់ជាងមុន គួបផ្សំជាមួយការលុបលាងមុខចេញ។

Are You Overwashing Your Face Lede

វិធីទី២៖ មិនគួរគិតពីភាពនឿយហត់ មានន័យថាការនឿយហត់ អាចធ្វើឲ្យយើងយកភាពខ្ជិលមកដាក់ក្នុងខ្លួន ចង់គេចវៀសមិនចង់ធ្វើការបន្ត។ យ៉ាងណាមិញ យើងគួរតែប្រាប់ខ្លួនឯងថា បើឆាប់ធ្វើការឲ្យរួចរាល់ យើងក៏ឆាប់បានទៅផ្ទះសម្រាក ហើយការគិតល្អនឹងធ្វើឲ្យយើងកាន់តែផ្ចង់អារម្មណ៍ក្នុងការធ្វើការលឿន ហើយទទួលបានលទ្ធផលល្អ។


IMG_2288

វិធីទី៣៖ សម្រាកប្រាំនាទី ការសម្រាកចង់សំដៅលើយើងគួរតែទុកការងារមួយឡែកសិន ហើយគួរសាកបិទភ្នែក ដកដង្ហើមវែងៗ ២ឬ៣នាទី ដើម្បីជួយឲ្យមានកម្លាំងឡើងវិញ និងស្រលះមុខ។ ម៉្យាងទៀត អាចយកពេលសម្រាកនោះ ទៅឆុងកាហ្វេ ព្រោះកាហ្វេនឹងជួយឲ្យមានភាពស្វាង រួចរីករាយក្នុងការធ្វើការងារបន្ត ហើយការធ្វើបែបនេះអាចធ្វើឲ្យអារម្មណ៍ហត់នឿយ បែរមកជាស្រលះវិញ។

Happy Female Worker Enjoying Favorite Music Work Employee Wearing Headset Listening To Tracks Laptop Smiling Businesswoman 122984534

សរុបជារួមមក នេះគ្រាន់តែជាវិធីសាស្រ្តខ្លះៗដែលអាចមានប្រយោជន៍ក្នុងការធ្វើការឡើងវិញ ម៉្យាងក៏ធ្លាប់មានអ្នកបានសាកល្បងជាច្រើននាក់ផងដែរ។ សង្ឃឹមថាអត្ថបទនេះនឹងជួយអ្នកអោយមានអារម្មណ៍ល្អឡើងវិញ កំឡុងពេលមានអារម្មណ៍ហត់នឿយក្នុងការធ្វើការងារ៕

អត្ថបទដោយ៖ ឌី ដានីកា