ហេតុអ្វីបានជាប្រាសាទសួព្រ័ត្រមានដល់ទៅ ១២ប៉ម?

ប្រាសាទសួព្រ័ត្រ ឬប្រាសាទនាង ១២ គឺជាប្រាសាទដែលស្ថិតនៅក្នុងក្រុងអង្គរធំខាងជើងប្រាសាទបាយ័នទល់មុខទីលានជល់ដំរីទឹកដីខេត្តសៀមរាប។ ប្រាសាទសួព្រ័តត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានប៉មចំនួន ១២ គឺតំណាងឱ្យខែឆ្នាំទាំង១២ តាមក្បួនហោរាសាស្រ្តខ្មែរដូចជា ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ចរ កុរជាដើម។ កាលដែលមានមតិខ្លះតំណាលថា ប៉មទាំង១២គឺមានទាក់ទិននឹងរឿង រិទ្ធិសែននាងកង្រី តាមពិតមិនដូច្នោះទេ ប៉មទាំង១២នេះគឺជាកន្លែងសម្រាប់ផ្សងរកអ្នកទោសមកកាត់ក្ដីតាមច្បាប់ព្រះនគរតែប៉ុណ្ណោះ។

Photo_2021 09 13_15 57 55

បើយោងតាមរបាយការណ៍លោកជីវ តាក្វាន់បានបញ្ជាក់ថា ប៉មនីមួយៗគឺជាគុកដែលក្រុមសន្តិសុខព្រះនគរបានដាក់ពួកអ្នកទោសតាមខែឆ្នាំកំណើតរបស់អ្នកទោសនោះ។ ឧទាហរណ៍៖ បើអ្នកទោសកើតឆ្នាំជូត កងសន្តិសុខដាក់គាត់នៅប៉មតំណាងឆ្នាំជូតបីយប់បីថ្ងៃដោយគ្មានបាយគ្មានទឹកហើយឱ្យគាត់បួងសួងទៅដួងព្រលឹងព្រះនគរ អាទិទេព ដើម្បីសុំឱ្យគាត់រួចទុក្ខទោសពីការដាក់ទណ្ឌកម្មដោយកាត់ក្ដោងច្រមុះ កាត់ទងត្រចៀក កាត់ម្រាមដៃម្រាមជើងឱ្យសល់តែបួន។ លុះបីយប់បីថ្ងៃកន្លងទៅ ក្រុមសន្តិសុខព្រះនគរទៅពិនិត្យមនុស្សនោះនៅមានសុខភាពល្អ ផ្ទៃមុខស្រស់ស្រាយ ពេលនោះសន្តិសុខព្រះនគរនិយាយថា អ្នកមានសំណាងហើយដែលដួងព្រលឹងព្រះនគរនិងជោគជតារាសីនៅគាំទ្រអ្នកឯង ដូច្នេះអ្នកឯងអាចត្រឡប់ទៅផ្ទះវិញបាន។ ប៉ុន្តែបើអ្នកទោសមានជំងឺដំបៅលើស្បែក ពេលនោះកងសន្តិសុខក៏អនុវត្តតាមច្បាប់ព្រះនគរគឺកាត់ក្ដោងច្រមុះ កាត់ទងត្រចៀកចោល កាត់ម្រាមដៃម្រាមជើងទាំង៥ឱ្យសល់តែ៤ រួចក៏បណ្ដេញឱ្យទៅនៅក្នុងព្រៃ ព្រោះពួកគាត់មិនមែនជាមនុស្សទៀតទេ គឺជាសត្វតិរច្ឆាន។

"

Photo_2021 09 13_15 58 00


ក្រៅពីចាត់ទុកប្រាសាទសួព្រ័ត្រជាគុក មិនតែប៉ុណ្ណោះប្រាសាទសួព្រ័ត្រក៏ដើរតួនាទីដ៏សំខាន់មួយទៀតផងដែរគឺជាកន្លែងសម្ដែងឬរាំនៅលើខ្សែពួរពីប៉មមួយទៅប៉មមួយសម្រាប់ថ្វាយព្រះរាជា និងព្រាហ្ម៍ មន្ត្រី សេនាបតីទតកម្សាន្តពីវេទិកាលានជល់ដំរី។ មួយវិញទៀត ប្រាសាទសួព្រ័ត្រគឺជាកន្លែងសម្រាប់ក្រុមអាមាត្យទៅធ្វើគារវៈវន្ទារវុធតាមថ្នាក់នៃប្រាង្គប្រាសាទដើម្បីជាកិត្តិយសថ្វាយព្រះរាជាក្នុងពិធីបុណ្យធំៗ​នៅព្រះលានជល់ដំរីជាដើម៕

ប្រភព៖ https://youtu.be/fXEZhfNlDq0

សង្ខេបឡើងវិញដោយ លួន ស្រីនាង