មនុស្សខ្លះចំណាយពេលតាមចាប់កំហុសអ្នកដទៃរហូតភ្លេចកែតម្រូវកំហុសខ្លួន

មនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្វះខាត​ រៀងៗខ្លួន មិនអាចថ្លឹងថ្លែងបានថា អ្នកនេះត្រូវពូកែផ្នែកនេះ អ្នកនោះត្រូវពូកែផ្នែកនោះឡើយ។ នៅថ្ងៃនេះ "ខ្ញុំបាទ ជូន" សូមសរសេរសម្រាយខ្លះៗជូនប្រិយមិត្តពីកត្តាដែលនាំឱ្យអ្នកដទៃចំណាយពេលទៅចាប់កំហុសអ្នកដទៃ៖

១. គិតថាខ្លួនចាប់កំហុសគេឱ្យអ្នកសាងកំហុសបានដឹង

មិនមែនគ្រប់កំហុសដែលសាងឡើងមកដោយជនណាម្នាក់ ត្រូវតែដាក់កំហិតឱ្យកែប្រែឡើយ។ កំហុសខ្លះគឺស្រាលបំផុត មិនគួរនឹងនិយាយដើម្បីបំបាក់កម្លាំងចិត្តដែលគាត់កំពុងតែស្រលាញ់ឡើយ។

"

Joon1

២. សម្តែងភាពអស្ចារ្យឱ្យគេសរសើរថាខ្លួនពូកែ

ការប្រកួតប្រជែងដណ្តើមប្រជាប្រិយពីនរណាម្នាក់ដោយដើរចាប់កំហុសគេ សម្តែងឱ្យឃើញថាខ្លួនអស្ចារនិងពូកែជាងមិនមែនជាជនបណ្ឌិតឡើយ។ សម្រាប់ខ្ញុំយល់ឃើញថា ការធ្វើដូចនោះគឺជាការប្រកួតប្រជែងដោយខ្វះសីលធម៌តែប៉ុណ្ណោះ។


257E1012 7E9C 4B08 BDBF A378976075C6

៣. លង់កាន់តែជ្រៅពេលការចាប់កំហុសអ្នកដទៃ ហើយមានអ្នកគាំទ្រកាន់តែច្រើន

ពេលអ្នកដើរចាប់កំហុសគេទទួលបានការគាំទ្រ គាត់ក៏កាន់តែបានចិត្ត។ សង្គមយើងនឹងសំបូរទៅដោយមនុស្សខ្លាចៗ ខ្លាចក្នុងការចាប់ផ្តើមធ្វើអ្វីមួយ បង្កើតអ្វីមួយថ្មីឡើងមក។

85D637E5 4C14 4DE9 8B51 F2F520273CB9

សរុបជារួម ការចាប់កំហុសមិនមែនអាក្រក់ឡើយ តែថាយើងម្នាក់ៗគួរដាក់ចិត្តដាក់កាយទទួលយកចំណុចល្អរបស់អ្នកសាងកំហុសផង។ យើងអាចរិះគន់បាន តែកុំដល់ថ្នាក់បំបាក់ទឹកចិត្តឱ្យជនសាងកំហុសខ្លាចរអាបោះបង់គោលជំហរខ្លួនឯងឱ្យសោះ៕ 

សរសេរដោយ ជូន