មូលហេតុដែលមនុស្សមួយចំនួនមានញាណទី៦ និង អាចមើលឃើញពពួកអមនុស្ស

តាំងពីបុរាណកាលមក មនុស្សម្នាតែងតែមានជំនឿទៅលើខ្មោច ព្រាយ បិសាច និង ពពួកអមនុស្សជាដើម ហើយជំនឿមួយនេះគឺមិនសាបសូន្យនោះទេ។ ជាពិសេសមានមួយមនុស្សមួយចំនួនតូច ដែលគេជឿថាគឺមានញាណពិសេសមួយដែលហៅថាញាណទី៦ ដោយពួកគេអាចប្រាស្រ័យទាក់ទងទៅនឹងពពួកអមនុស្ស ឬ អាចមើលឃើញព្រលឹងដោយផ្ទាល់ភ្នែកតែម្តង។ ជាការពិតណាស់ ទោះបីជាមានមនុស្សជាច្រើនបានជឿថានៅលើលោកនេះពិតជាមានខ្មោចពិតមែន ក៏ដោយប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនយល់ស្របនូវអំណះអំណាងនេះនៅឡើយ។

A1

យោងតាមប្រភពមួយចំនួនបាននិយាយតៗគ្នាថា មនុស្សដែលអាចមើលឃើញព្រលឹងគឺដោយសារតែពួកគេបានបើកញាណទី៦ ដែលអាចមើលឃើញអ្វីដែលមនុស្សធម្មតាមិនអាចមើលឃើញ។ ហើយមិនត្រឹមតែមើលឃើញព្រលឹងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចប្រាស្រ័យទាក់ទងជាមួយព្រលឹងទាំងនោះថែមទៀតផង។ ម្យ៉ាងទៀត មិនថាពេលណា ឬ កន្លែងណានោះទេ ពួកគេគឺអាចមើលឃើញរាល់ព្រលឹងទាំងនោះបានច្បាស់តែម្តង ហើយពួកគេក៏អាចដឹងលឺតាមរយះ រូបភាព សម្លេង និង ក្លិនរបស់ព្រលឹងផងដែរ។

"

A2

ចំណែកឯការសិក្សានាពេលថ្មីៗនេះបានបកស្រាយថា បើអ្នកដែលមានញាណទី៦គេចង់មើលឃើញព្រលឹងខ្មោច នោះពួកគេគ្រាន់តែអង្គុយបិទភ្នែកអោនមុខចុះនៅកន្លែងស្ងាត់ នោះពួកគេនឹងមានអារម្មណ៌មិនប្រក្រតីដូចជាកំពុងមានមនុស្សម្នាក់នៅជិតៗខ្លួន និង ព្យាយាមទាក់ទងជាមួយពួកគេជាក់ជាមិនខាន។


A3

មិនតែប៉ុណ្ណោះ អ្នកមានញាណទី៦ក៏អាចដឹងមុនអំពីអ្វីដែលនឹងកើតឡើងនៅអនាគតកាលថែមទៀតផង។ ហើយសត្វចិញ្ចឹមភាគច្រើនគឺមានញាណទី៦ បើយោងតាមការសង្កេតរបស់ម្ចាស់របស់ពួកគេ ព្រោះសត្វចិញ្ចឹមទាំងនោះតែងតែបញ្ចេញកាយវិការស្លន់ស្លោរ ឬ រន្ធត់ នៅពេលមានរឿងមិនល្អណាមួយដែលអាចនឹងកើតឡើង ពោលដូចជារឿងគ្រោះថ្នាក់ណាមួយដល់ម្ចាស់ជាដើម។ យ៉ាងណាមិញ អ្នកដែលមានញាណទី៦នេះ គួរកុំមានការភិតភ័យនៅពេលមានវិញ្ញាណណាមួយព្យាយាមប្រាប់ ឬ ទាក់ទងមកអ្នក ព្រោះព្រលឹងទាំងនោះអាចនឹងជួបរឿងអយុត្តិធម៌ណាមួយ និង មកសុំអោយអ្នកជួយពួកគេ៕

A4

ប្រភព ៖ បរទេស