ហេតុផលដែលអ្នកតែងតែស្រេកទឹកនៅពាក់កណ្តាលយប់!

វាគឺពិតជាគួរអោយធុញទ្រាន់ណាស់ក្នុងការភ្ញាក់កណ្តាលយប់ ដោយសារតែការស្រេកទឹក។ ហើយទោះបីជាយើងផឹកទឹកមួយកែវធំមុនពេលចូលគេងក៏ដោយ ក៏អារម្មណ៍ស្រេកទឹកនៅពាក់កណ្តាលយប់នៅតែជៀសមិនផុតដែរ។ តាមពិតទៅ ការស្រេកទឹកនៅពាក់កណ្តាលយប់គឺប្រាកដជាមានបញ្ហាទាក់ទងនឹងការខ្វះជាតិទឹក ប៉ុន្តែវាក៏អាចមានហេតុផលពីរផ្សេងៗគ្នាផងដែរ រួមមានដូចជា៖

A1

១.ជាតិកាហ្វេអ៊ីន

"

កាហ្វេ និង តែ គឺជាភេសជ្ជៈដែលមិនផ្តល់ជាតិទឹកដល់រាងកាយគ្រប់គ្រាន់នោះទេ ហើយក្រៅពីនេះទៅទៀតជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេគឺថែមទាំងអាចបណ្តាលឱ្យអ្នកត្រូវនោមញឹកញាប់ថែមទៀតផង ដែលជាហេតុធ្វើអោយអ្នកចូលបន្ទប់ទឹកញឹកញាប់ និង បាត់បង់ជាតិសំណើមក្នុងអត្រាលឿនជាងមុន។ ដូច្នេះហើយការផឹកកាហ្វេច្រើននៅពេលថ្ងៃ គឺអាចបណ្តាលអោយអ្នកភ្ញាក់នៅពាក់កណ្តាលយប់ដោយការស្រេកទឹកបាន។

A2


២.ញុំាអាហារប្រៃ ឬ ហឹរ

អ្វីដែលអ្នកញ៉ាំពីថ្ងៃ ក៏អាចមានឥទ្ធិពលខ្លាំងទៅលើដំណេកនៅពេលយប់ផងដែរ។ ឧទាហរណ៍ បើអ្នកបានញ៉ាំអាហារហឹរ ឬ ប្រៃខ្លាំងពីថ្ងៃ នោះរាងកាយរបស់អ្នកនឹងនៅតែរវល់ដុតអាហារទាំងនោះនៅពេលយប់ ដែលជាហេតុធ្វើអោយស្រេកទឹកនៅអំឡុងពេលពាក់កណ្តាលយប់។ ម្យ៉ាងទៀត ការញុំាអាហារបែបនេះក៏អាចបណ្តាលឱ្យមានអាការៈក្រហាយទ្រូងផងដែរ ហើយចំពោះករណីដែលគួបផ្សំនឹងអាការៈក្រហាយទ្រូងបែបនេះ អ្នកគួរតែទៅជួបគ្រូពេទ្យជាប្រញាប់ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា៕

A3

ប្រភព ៖ បរទេស