វិធីសាស្រ្តងាយៗ បំបាត់ស្នាមអុជខ្មៅនៅលើមុខ និង ដងខ្លួនតាមបែបធម្មជាតិ

ស្នាមអុជខ្មៅដែលកើតឡើងនៅលើស្បែកមុខ ឬ ដងខ្លួនគឺបណ្តាលមកពីកត្តាជាច្រើនដូចជា៖ កម្តៅថ្ងៃ, ការប្រើប្រាស់ផលិតផលខុស ឬ ការប្រែប្រួលនៅពេលមានផ្ទៃពោះជាដើម។ ហើយជាទូទៅស្នាមអុជខ្មៅទាំងអស់នេះ គឺជាកង្វល់យ៉ាងខ្លាំងចំពោះស្ត្រីគ្រប់រូប ដែលអាចធ្វើអោយពួកគេបាត់បង់ទំនុកចិត្តលើខ្លួនឯង និង មិនសប្បាយចិត្តនោះឡើយ។ ប៉ុន្តែឈប់បារម្ភទៀតទៅ ព្រោះអត្ថបទខាងក្រោមនេះនឹងជួយដោះស្រាយនូវបញ្ហាស្នាមអុជខ្មៅនៅលើផ្ទៃមុខ និង ដងខ្លួនរបស់អ្នកតាមបែបធម្មជាតិ ហើយព្រមទាំងចំណាយលុយតិចថែមទៀតផង។

A1

១.ផ្លែល្ហុង

"

របៀបធ្វើ : ដំបូងចិតសំបកផ្លែល្ហុងចេញហើយយកគ្រាប់ចេញពីផ្លែល្ហុងអោយស្អាត បន្ទាប់មកប្រើម៉ាស៊ីនគិនវាអោយម៉ត់ល្អ។ រួចយកល្ហុងដែលគិនម៉ត់នោះមកលាបនៅលើផ្ទៃមុខ និង បរិវេនតំបន់ដែលមានបញ្ហារបស់អ្នក ហើយទុកចោលរយៈពេល ២០-៣០ នាទី។ ចុងក្រោយលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ និង សូមលាបជាមួយសេរ៉ូម ឬ ឡេដែលមានជាតិសំណើមដើម្បីជំនួយបន្ថែមដល់ស្បែករបស់អ្នក។

A2

២.ជីវ៉ាន់ស៊ុយ

របៀបធ្វើ : ដំបូងយកជីវ៉ាន់ស៊ុយបរិមាណល្មម រួចគិនវាអោយបានម៉ត់ល្អ ដោយដាក់បន្ថែមម្សៅ Baking Soda ១/២ ស្លាបព្រាកាហ្វេ និង យ៉ាអួ ១ ស្លាបព្រា រួចលាយបញ្ចូលគ្នាអោយសព្វទៅជាល្បាយមួយ។ បន្ទាប់មកលាបវានៅលើតំបន់មានបញ្ហា ទុកចោលរយៈពេល ១៥ នាទី សឹមលាងទឹកចេញ។ ម្យ៉ាងទៀត សូមលាបជាមួយសេរ៉ូម ឬ ឡេដែលមានជាតិសំណើមបន្ទាប់ពីបិទម៉ាសនេះហើយ។

A3


៣.ក្រូចឆ្មា

របៀបធ្វើ : ចិតក្រូចឆ្មាមួយចំណិតហើយលាបវាថ្នមៗនៅលើតំបន់ដែលមានបញ្ហា រួចទុករយៈពេល ១០ នាទី។ ប្រសិនបើអ្នកមានស្បែកឆាប់ប្រតិកម្មសូមលាយទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ និង ទឹកធម្មតា ១ ស្លាបព្រាបាយ ចូលក្នុងចានតូចមួយ។ រួចជ្រលក់បន្ទះសំឡីកប្បាសហើយលាបវាលើស្បែករបស់អ្នក ទុករយៈពេល ១០ នាទី សឹមលាងចេញជាមួយនឹងទឹកស្អាត។

A4

៤.ជែលប្រទាលកន្ទុយក្រពើ

របៀបធ្វើ : សូមលាបប្រទាលកន្ទុយក្រពើធម្មជាតិ និង ធ្វើការម៉ាស្សាថ្នមៗ ទៅលើកន្លែងដែលមានស្នាមអុជខ្មៅ រួចទុក ៣០ នាទី សឹមលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗអោយបានស្អាត។ ចុងក្រោយសូមលាបជាមួយស៉េរ៉ូម ឬឡេដែលមានជាតិសំណើមទៅលើកន្លែងដែលមានស្នាមអុជខ្មៅនោះ៕

A5

ប្រភព ៖ បរទេស