តើនរណាជាម្ចាស់បទ ជំនោរដើមខែ ពិតប្រាកដ?

ប៉ុន្មានថ្ងៃគឺពិតជាកក្រើកមែនទែនទាក់ទងនឹងបទចម្រៀងមួយបទដែលមានចំណងជើងថា ជំនោរដើមខែ

ការប្រតិកម្មពីសំណាក់អ្នកស្រី ម៉េង កែវពេជ្ជតា ទៅលើកញ្ញា បាន មុន្នីល័ក្ខ ដែលបានច្រៀងឡើងវិញនូវបទ ចម្រៀង ជំនោរដើមខែ ព្រមទាំងបានប្រលះកញ្ញា បាន មុន្នីល័ក្ខ យ៉ាងចាស់ដៃតែម្តង។

12193771_1506389409659444_5801936805111183588_n

"

120850607_1256714928029815_5933702670336049403_n

ជាមួយគ្នានេះដែរយើងខ្ញុំក៏សូមបញ្ជាក់ផងដែរថា បទ ជំនោតដើមខែ ជាបទចម្រៀងសំនៀងដើមរបស់លោកស្រី ម៉ម សុខា ដែលនិពន្ធនិងផលិតឡើងដោយ ក្រុមតន្ត្រីវិទ្យុជាតិកម្ពុជា ព្រមទាំងចេញផ្សាយនៅក្នុង១៩៨៣ ក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា នេះបើយោងតាមការបង្ហោះរបស់ page ផ្លូវការមួយដែលមានឈ្មោះថា ក្រុមព្រះសុរិយា

Photo_2021 09 14_08 59 56

Photo_2021 09 14_08 58 58


បន្ទាប់មកអ្នកស្រី ម៉េង កែវពេជ្ជតា ក៏បានយកចម្រៀងមួយនេះនេះមកសម្រួលទំនុកច្រៀងតិចតួច ព្រមទាំងដាក់ឈ្មោះខ្លួនថាជាម្ចាស់ដើមថែមទៀតផង។

11996907_1492831281015257_6141960011447078418_n

បញ្ជាក់ផងដែរថា កាលដែលយកបទរបស់អ្នកដទៃមកសម្រួលទំនុកច្រៀងព្រមទាំងដាក់ខ្លួនឯងជាម្ចាស់ដើមនេះ គឺមិនបានបង្ហាញចេញនូវភាពថ្លៃថ្នូរឬ ឲ្យតម្លៃទៅលើអ្នកនិពន្ធពីមុនឡើយ។

187280844_326968362124777_2595773924795650500_n

សម្រាប់រឿងហេតុបន្តនឹងទៅជាយ៉ាងណា គឺយើងនៅមិនអាចទាន់សនិដ្នានបាននៅឡើយទេ ព្រោះកំពុងរងចាំមើលថាអ្នកស្រី ម៉េង កែវពេជ្ជតា នៅបន្តប្រតិកម្មលើកញ្ញា បាន មុន្នីល័ក្ខ ទៀត ឬ មួយក៏ចេញមុខសុំការអធ្យាស្រ័យដល់ម្ចាស់ដើមពិតប្រាកដ ឬ យ៉ាងណាឡើយ។

យើងនឹងធ្វើការផ្សាយបន្ថែមនៅពេលដែលមានព័ត៌មានណាមួយលំអិយបន្ថែមទៀតពី អ្នកស្រី ម៉េង កែវពេជ្ជតា

ប្រភព៖ ក្រុម ព្រះសុរិយា

អត្ថបទ៖ ស្លាបប៉ាកកាមាស