Ah Gi Leader លើកខ្ទង់ច្រមុះបន្ថែមដើម្បីឲ្យស្អាតពីធម្មជាតិ (មានវីឌីអូ)

ត្រឹមរយៈពេលដប់ម៉ោងប៉ុណ្ណោះ កិច្ចសម្ភាសរបស់លោក អ៊ឹម ជីវា និង កញ្ញា Ah Gi Leader មានអ្នកទស្សនារហូតដល់ជាងមួយលានដង(1M views) ឯណោះ។

241876594_4447912198611013_7483474212045149975_n

ព័ត៌មានដ៏ក្តៅគគុកកំពុងធ្វើឲ្យកញ្ញាមានអ្នកស្គាល់កាន់តែខ្លាំង ដោយសារ Ah Gi Leader តតែកិច្ចសម្ភាសជាមួយលោកអ៊ឹម ជីវា ទាក់ទិន នឹងតម្លៃខ្លួនថតសំអាងការ ព្រមទាំងសម្រស់ពីធម្មជាតិរបស់កញ្ញា។

"

Photo_2021 09 14_10 09 28

ទោះបីអំឡុងពេលកូ.វីដរីករាលដាលខ្លាំងមិនសូវជាមានអ្នករៀបអាពាហ៍ពិពាហ៍ពិបាកក្នុងការស្វែងរកចំណូលពីសំអាងការក៏ពិតមែន ក៏សំអាងការមួយនេះហ៊ានជះលុយបីម៉ឺន ដុល្លារ សហរដ្ឋអាមេរិក ជួលកញ្ញា Ah Gi Leader ថតផងដែរ។

Photo_2021 09 14_10 09 32

Ah Gi Leader បាននិយាយថា ខ្លួនស្អាតពីធម្មជាតិដោយមិនមានកែអ្វីឡើយ ហើយក្នុងចំនួនមនុស្សដប់នាក់កញ្ញា ស្អាតជាងគេប្រាំបួននាក់ហើយ ទោះបីកញ្ញាក្រោកពីដំណេកក៏កញ្ញា មានអារម្មណ៍ថាខ្លួនឯងស្អាតផងដែរ (នេះជាការលើកឡើងរបស់Ah Gi)។

ដូច្នេះអាចបញ្ជាក់បានថា ក្នុងដប់កញ្ញាស្អាតជាងគេហើយ អ៊ីចឹងទោះមួយរយនាក់ក៏កញ្ញានៅតែស្អាតជាងគេដែរ។


Photo_2021 09 14_10 09 35

មិនបានមួយថ្ងៃស្រួលផង សម្រស់ពីធម្មជាតិរបស់កញ្ញា Ah Gi ក៏ត្រូវបានបែកធ្លាយរូបកាលពីឆ្នាំ២០២០នាពេលដែលកញ្ញា ទៅលើកខ្ទង់ច្រមុះនៅClinicមួយកន្លែងទៅវិញ។

សូមទស្សនាវីឌីអូកិច្ចសម្ភាសរវាងកញ្ញា Ah Gi និង លោក អ៊ឹម ជីវ៉ា៖

Photo_2021 09 14_10 09 23

បន្តទៅទៀតតើកញ្ញា Ah Gi នឹងបកស្រាយឬមិនបកស្រាយពីបញ្ហានេះ? គឺយើងនៅមិនទាន់ដឹងបាននៅឡើយទេ ប្រសិនបើកញ្ញា ធ្វើការបកស្រាយពិតមែននោះ លោក អ៊ឹម ជីវា នឹងទៅធ្វើការសម្ភាសបន្ថែមទៀត ព្រោះគ្រប់ពេលដែលAh Gi មានកម្មវិធីឬថតអ្វីផ្សេងក្នុងសិល្បៈគឺតែងតែមានមុខលោAh Gi ក អ៊ឹម ជីវាជានិច្ច។

អត្ថបទ៖ ស្លាបប៉ាកកាមាស