អត្ថប្រយោជន៍ទាំង ៥ យ៉ាងរបស់តែខ្ញីចំពោះសុខភាព ដែលអ្នកពុំគួរមើលរំលង!

ថ្វីត្បិតតែតែខ្ញីពិបាកក្នុងការញុំា និង មិនឆ្ងាញ់ដូចភេសជ្ជៈដទៃទៀតក៏ពិតមែន ប៉ុន្តែវាគឺអាចផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលអ្នកនឹកស្មានមិនដល់។ ដោយក្នុងនោះ វាមានឥទ្ធិពលបន្សាបជាតិពុលប្រភេទស្រាល ហើយម្យ៉ាងទៀតវាក៏មានឥទ្ធិពលប្រឆាំងនឹងការរលាកផងដែរ។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍៥យ៉ាងរបស់តែខ្ញីចំពោះសុខភាព ដែលអ្នកគួរតែដឹង!

A1

១.ការមករដូវ

"

ការផឹកតែខ្ញី គឺអាចជួយបំបាត់ការឈឺចាប់ក្នុងអំឡុងពេលមករដូវបានយ៉ាងមានប្រសិទ្ធភាព ម្យ៉ាងទៀតវាក៏អាចជួយបំបាត់ការឈឺចាប់ទូទៅផងដែរ។ ហើយតាមរយះការស្រាវជ្រាវជាច្រើនបានរកឃើញថា ការផឹកតែខ្ញីគឺអាចជួយកាត់បន្ថយការរមួលក្រពើថែមទៀតផង។

A2

២.ក្អួតចង្អោរ

វេជ្ជបណ្ឌិតជាច្រើនបានណែនាំការញុំាទឹកក្តៅជាមួយខ្ញី ឬ តែខ្ញី សម្រាប់អ្នកជំងឺដែលមានអាការៈចង់ក្អួតចង្អោរអំឡុងពេលមានផ្ទៃពោះ ឬ នៅពេលដែលពុលអាហារជាដើម។ ម្យ៉ាងទៀត ទឹកខ្ញីនឹងជួយដល់ក្រពះទទេ ដោយធ្វើឱ្យអាហារហូរចូលពោះវៀនបានលឿនជាងធម្មតា។

A3

៣.កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ


តែខ្ញីគឺមានឥទ្ធិពលប្រឆាំងនឹងការរលាក ដោយបណ្តេញភ្នាក់ងារបង្ករោគចេញពីរាងកាយរបស់អ្នកបានយ៉ាងល្អ និង ការពារអ្នកពីជំងឺរ៉ាំរ៉ៃផ្សេងៗថែមទៀតផង។ លើសពីនេះទៅទៀត វាក៏ជួយការពាររាងកាយរបស់អ្នកប្រឆាំងនឹងកោសិកាដែលខូចផងដែរ។ ឧទាហរណ៍ដូចជា៖ វាអាចបំបាត់ការរលាកសន្លាក់បានយ៉ាងមានប្រសិទ្ធភាព។

A4

៤.សម្រកទម្ងន់

តែខ្ញីគឺតែងតែត្រូវបានគេចាត់ទុកថាជាភេសជ្ជៈបន្សាបជាតិពុលដែលអាចជួយអ្នកសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ម្យ៉ាងទៀតវាក៏មានអត្ថប្រយោជន៍ក្នុងការផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នកផងដែរ។

A5

៥.កម្រិតជាតិស្ករក្នុងឈាម

តែខ្ញីគឺជាភេសជ្ជៈមួយដែលសាកសមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២បំផុត ព្រោះវាអាចជួយបន្ថយជាតិស្ករនៅក្នុងឈាមបានយ៉ាងល្អ។ ហើយសូម្បីតែអ្នកដែលមិនមានជំងឺទឹកនោមផ្អែមក៏ដោយ ក៏គួរតែទទួលទានតែខ្ញីជាប្រចាំផងដែរ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព៕

A6

ប្រភព ៖ បរទេស