សមជា Queen មែន! ក្តៅឡើងហឹរជាមួយឈុត CL បង្កប់អត្ថន័យឈុតប្រពៃណីលាយសម័យ តំណាងប្រពៃណីកូរ៉េគួរឱ្យសរសើរ

នៅក្នុងកម្មវិធី MET GALA ថ្ងៃេនះ ត្រូវបានគេដឹងថាមានការធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីសំណាក់តារាល្បីល្បាញលំដាប់ពិភពលោកជាច្រើនរូប ជាមួយនឹងការបង្ហាញម៉ូតសម្លៀកបំពាក់ និងគ្រឿងសិល្បៈដែលមានតម្លៃៗរៀងៗខ្លួន។

ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ នេះ ក្រៅពីវត្តមានតារាហូលីវូតជាច្រើន យើងឃើញមានវត្តមានតារាប្រចាំកូរ៉េ ២ដួងអង្រួនឆាកអន្តរជាតិដែលបណ្តុំតារាល្បីៗរបស់ហូលីវូតជាច្រើនដួងផងដែរ។ ដោយក្នុងនោះ CL អតីតមេក្រុមសមាជិកក្រុមតារាចម្រៀងល្បី 2NE1 បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនូវឈុតបែបស៉ិចស៊ីហឹរៗ មើលទៅស្រស់ស្អាតខ្លាំងណាស់។

241256128_407215760775026_348167496252700942_n

"

242002696_10159557679207394_7780060323217628112_n

241359178_407215654108370_2071260716195258184_n

យ៉ាងណាមិញវត្តមានតារាស្រីទោល KPOP ចូលរួមក្នុងកម្មវិធីហូលីវូតមួយរូបនេះ ក្រៅពីឈុតស្រស់ស្អាតស៊ិចស៊ីប្លែកគួរឱ្យចាប់អារម្មណ៍មិនចាញ់តារាហូលីវូតដទៃទៀតនោះ គេដឹងថាឈុតដ៏ពិសេសរបស់ CL បានបង្កប់គំនិតច្នៃប្រឌិតខ្ពស់ណាស់​ ដោយមានការរួមបញ្ចូលឈុតសំលៀកបំពាក់ប្រពៃណីកូរ៉េ លាយសម័យផងដែរ។

241998911_407255384104397_7173210618428326849_n


តាមរយៈគណនីហ្វេសប៊ុកផេកអ្នកគាំទ្រដ៏ដំរបស់ 2NE! ប្រចាំកម្ពុជា បានកើកឡើងថា « [ក្តៅៗ] CL ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ណាស់​ ឈុតដែលគាត់ស្លៀកក្នុងកម្មវិធីថ្ងៃនេះ​ គឺជាការរចនាឡេីងរវាងម៉ូតសម្លៀកបំពាក់បុរាណនិងសម័យលាយបញ្ចូលគ្នា​ ដែលតំណាងអោយឈុតប្រពៃណីរបស់ជនជាតិកូរ៉េ​ រួមជាមួយនឹងម៉ូតសក់កាលពីសម័យដេីមផងដែរ​ » ។

Screen Shot 2021 09 14 At 12.27.18 PM

241734858_407245280772074_1318105738654105375_n

នេះពិតជាសមឈ្មោះជា Queen Kpop មែនដែលអ្នកគាំទ្រទូទាំងពិភពលោកបានដាក់ឱ្យតារាស្រីដ៏ល្បីល្បាញ CL ៕

ប្រភព៖ 2NE1 កម្ពុជា

241198129_407215880775014_6196874244677496551_n

241293890_407215807441688_6406924351217329551_n