ស្ថាបនិក Business Cambodia ដ៏ល្បីឈ្មោះលោក សំ កុសល បាន review សៀវភៅពេលវេលាដែលគ្រប់គ្នាមិនគួររំលង

លោក សំ កុសល ដែលជាម្ចាស់ស្នាដៃសៀវភៅ លក់អារម្មណ៍ និងជាស្ថាបនិករបស់ Business Cambodia  បានលើកយកសៀវភៅមួយក្បាល មានឈ្មោះថា “ពេលវេលា” ដែលជាស្នាដៃនិពន្ធរបស់ អ្នកគ្រូ ម៉ីសន សុធារី មក review ដល់ហ្វេនៗនៅក្នុងឆាណលយូធូបរបស់លោកកាលពីសប្ដាហ៍មុន។ នៅក្នុងនោះដែរ លោកសំ​ កុសល ក៏បានលើកយកបីចំណុចពីសៀវភៅពេលវេលា មកដាស់អារម្មណ៍ដល់ប្រិយមិត្តគ្រប់រូបផងដែរ។

ដូច្នេះ KnongSrok TV នឹងលើកយកបីចំណុចនេះមកបង្ហាញដល់អ្នកទាំងអស់គ្នា៖

Nn

"

New

១. ប្រើពេលវេលាឱ្យមានប្រសិទ្ធភាពបំផុត

គន្លឹះក្នុងការប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពគឺ ប្រតិភូកម្ម មានន័យថា ក្នុងនាមជាអ្នកគ្រប់គ្រង ឬដឹកនាំគេ យើងត្រូវចេះរំលែកការងារឱ្យទៅកូនក្រុមរបស់ខ្លួន។ ប្រតិភូកម្មនេះដែរ គឺជាផ្លូវមួយដែលមានប្រសិទ្ធភាព ពីព្រោះការងារ ឬគោលដៅខ្លះធំៗដែលយើងមិនអាចធ្វើតែម្នាក់ឯងកើតទេ ដូច្នេះហើយ ត្រូវចេះបែងចែកពេលវេលា និងរំលែកភារកិច្ចដល់អ្នកខាងក្រោម។

—Pngtree—modern Flat Design Concept Of_5332905

២. ត្រូវចេះប្រើពេលទំនេរឱ្យមានប្រយោជន៍បំផុត

ក្នុងសៀវភៅពេលវេលានេះដែរ អ្នកនិពន្ធបានលើកឡើងថា មានមនុស្សជាច្រើនដែលកំពុងប្រើពេលទំនេររបស់ខ្លួនទៅធ្វើរឿងដែលខ្វះប្រយោជន៍។ ដូច្នេះ ដើម្បីប្រើពេលវេលាឱ្យបានត្រឹមត្រូវ គឺត្រូវមានវិន័យឱ្យបានច្បាស់លាស់ ពីព្រោះវិន័យគឺជារបៀបនៃការប្រើពេលវេលារបស់បុគ្គលដែលពូកែ។ ដោយឡែក អ្នកនិពន្ធសុធារី ក៏បានលើកយកចំណុចមួយ ដែលនិយាយពីមនុស្សកំពូលរវល់តែគ្មានលទ្ធផល ជាមនុស្សដែលបាត់ម្ចាស់ការក្នុងការគ្រប់គ្រងពេលវេលា។ មួយវិញទៀត គឺជាការចេះឱ្យតម្លៃពេលវេលា ដែលក្នុងសៀវភៅនេះបានលើកយកបុគ្គលជោគជ័យមួយចំនួន ដែលឱ្យតម្លៃខ្លាំងទៅលើពេលវេលាគឺលោក Bill Gates​ ។


—Pngtree—cartoon Hand Drawn Business Work_5330023

៣. ត្រូវចេះរស់នៅក្នុងបច្ចុប្បន្នកាល

មានមនុស្សជាច្រើនកំពុងជាប់នៅក្នុងអតីតកាល និងអនាគតកាល។ បើអ្នកកំពុងតែដេកគិត អង្គុយគិតពីអតីតកាលមានន័យថា អ្នកកំពុងតែវង្វេងនៅក្នុងបច្ចុប្បន្នកាល ហើយអ្នកនឹងគ្មានអនាគតទេ។ ដូច្នេះ អ្នកទាំងអស់គ្នាគួរតែរៀនរស់នៅក្នុងពេលបច្ចុប្បន្ន ឈប់គិតពីអតីតកាលដែលកន្លងហួសអី។

—Pngtree—pink Train Ticket Happy Girl_3877179

សង្ឃឹមថា បីចំណុចដែល លោក សំ កុសល លើកយកមកបង្ហាញពីសៀវភៅពេលវេលានឹងដាស់អារម្មណ៍អ្នកទាំងអស់គ្នាកុំឱ្យខាតពេលវេលាបន្តទៀត ព្រោះពេលវេលាមានតម្លៃជាងលុយទៅទៀត ដូច្នេះ បើអ្នកទាំងអស់គ្នាមិនទាន់បានអានសៀវភៅនេះទេ អ្នកទាំងអស់មិនគួររំលងនោះទេ៕

ប្រភព៖ https://m.youtube.com/watch?v=LX4Ayzj0aII&t=5s

nbsp;

សង្ខេបឡើងវិញដោយ៖  លួន ស្រីនាង