MV បទ RIP របស់ សុវណ្ណារី Ft Rawer &Snooga ទទួលបានការសរសើរមិនធម្មតា

កាលពីប៉ុន្មានម៉ោងមុខនេះ ផលិតកម្មឡេណាវ៉ាត្រាដែលគេស្គាល់ថាជាផលិតកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាបានបញ្ចេញនូវ MVចម្រៀងរបស់បទថ្មីមួយដែលមានចំណងជើងថា “RIP” ដែលចូលរួមបកស្រាយដោយតារាចម្រៀងវ័យក្មេងចំនួនបីដួង រួមមាន SOVANNARY RAWER និង SNOOGA ដែលសុទ្ធសឹងតែតារាចម្រៀងវ័យក្មេងកំពុងទទួលបានការគាំទ្រពីសំណាក់យុវ័យ។ ជាមួយនឹងទំនុកច្រៀងថ្មីដែលចូលរួមដោយអ្នកនិពន្ធដ៏ល្បីនៅក្នុងប្រទេសកម្ពុជា គឺ លោកយឹម តាស្រង់ ព្រមទាំង RAWER -SNOOGA។

183FF9B0 20D2 4C2C 8BF7 4633D8A79116

3C02B327 0A1C 4937 BC5F 3C2D144185BF

"

6A7AA269 AD3B 4041 A1D0 E907ED189EDF

293B27B7 7B2E 4BEC BE8F 287A9FD553B8

បូករួមជាមួយនឹងសំនៀងដ៏ល្អរបស់តារាចម្រៀងទាំងបីដួង ធ្វើឱ្យបទ “RIP” ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកគាំទ្រ។ លើសពីនេះទៅទៀតតាមរយៈMVដែលមានរយៈពេល៤នាទីគត់ ក៏បានបង្ហាញពីstyleថតយ៉ាងប្លែកធ្វើឱ្យអ្នកទស្សនាMVនេះនាំគ្នាបញ្ចេញមតិសរសើមិនដាច់ពីមាត់។


44EE1822 0F52 40F5 8A44 62DBD25B346F

មកទល់ពេលនេះចម្រៀងមួយបទនេះទទួលបានការទស្សនាលើសពី 30ពាន់ដង ការចុចLike រហូតដល់2400

និងការបញ្ចេញមតិរហូតដល់ទៅ227ហើយ នៅក្នុងបណ្តាញសង្គម YouTube៕

Link Video: https://youtu.be/3JePDoFLwrQ

អត្ថបទ៖ ហៀប រក្សា