មកទល់ពេលនេះកម្ពុជាមានករណីអ្នកឆ្លងកូវីដ-19សរុបទូទាំងប្រទេសរហូតទៅដល់ជាង១០ម៉ឺនករណីហើយ

ករណីនៃការឆ្លងកូវីដនៅតែជាបញ្ហាសំខាន់ និងចម្បងដែលរដ្ឋាភិបាល និងប្រជាជនទូទៅនៅតែបន្តយកចិត្តទុកដាក់ និងចូលរួមបង្ការទប់ស្កាត់។ តួយ៉ាង បើគិតតាំងពីថ្ងៃដំបូងដែលកម្ពុជាមានករណីឆ្លងកាលពីដើមឆ្នាំ២០២០ មកដល់ពេលនេះកម្ពុជាមានករណីឆ្លងសរុបចំនួន១០០ ៧៩០ករណី នេះបើគិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ ទោះបីជាមានករណីច្រើនបែបនេះក៏ដោយ ក៏កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ដោយសារករណីជាសះស្បើយក៏មានចំនួនខ្ពស់ផងដែរ។ មកទល់ពេលនេះ មានករណីជាសះស្បើយរហូតដល់ ៩៤ ៩០៤ករណី មានន័យថាករណីដែលសម្រាកព្យាបាលទូទាំងប្រទេសមានត្រឹមតែ ៣ ៨២៨ករណីប៉ុណ្ណោះ នេះបើយោងតាម Chanel Telegram របស់ឯកសារមន្ត្រីសារធារណៈនាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

5F9C5417 8378 4D44 998C 9C89BC131D45

 

"

E31F0766 8377 4BC3 A098 89B4CC7E0FB7

គួរបញ្ជាក់ផងដែរថា កម្ពុជាលោតករណីឆ្លងយ៉ាងខ្លាំងបន្ទាប់ពីព្រឹត្តិការណ៍ ឆ្លងតាមសហគមន៍២០ កុម្ភៈ។ ដូចច្នេះ សូមប្រិយមិត្តគោរពតាមវិធានការណ៍របស់រដ្ឋាភិបាល គឺ៣ការពារ៣កុំ ដើម្បីរួមគ្នាកាត់បន្ថយការឆ្លងជំងឺដ៏សាហាវមួយនេះ៕

អត្ថបទ៖ ហៀប រក្សា