ផលិតកម្មសាន់ដេចេញចម្រៀងមួយបទនេះមក ដូចចា.ក់.កប្តីសាវាតែម្តង (មានវីឌីអូ)

កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះ ផលិតកម្មសាន់ដេ បានបង្ហោះនូវចម្រៀងមួយបទ ដែលបានស្រាយដោយតារាចម្រៀងកម្ពុជាក្រោម លោក ខាន់ ស៊ីអឿន មានចំណងជើងថា "ដៃស្តាំឱបស្រីក្មេង ដៃឆ្វេងជូតទឹកភ្នែកប្រពន្ធ"។

241884825_4294184763950100_6346305548419900409_n

ជាទូទៅយើងតែងតែសង្កេតឃើញថា នូវរាល់ពេលដែលលោក ខាន់ ស៊ីអឿន ចេញបទចម្រៀងមកមួយៗ គឺលោកតែងតែនាំមកនូវអារម្មណ៍ថ្មីជានិច្ច។

"

241807261_2093728544108835_617448368969907651_n

សម្រាប់អត្ថន័យនៃបទ ដៃស្តាំឱបស្រីក្មេង ដៃឆ្វេងជូនទឹកភ្នែកប្រពន្ធ នេះផងដែរ គឺរៀបរាប់ពីភាពព្រាននារី និងខូចខិលបំផ្លាញគ្រួសាររបស់ប្តីមួយចំនួនដែលចូលចិត្តម្ហូបក្រៅ។

240526951_2077073039107719_7878642926876137563_n


ជាក់ស្តែងដូចបទ ជូនពរអូនឲ្យឆាប់មាន របស់លោក ខាន់ ស៊ីអឿន ដែលចេញផ្សាយកាលពីពីរខែមុន ពិតជាផ្ទុះខ្លាំងមែនទែនដោយរយៈពេលមួយសប្តាហ៍ដំបូងមានអ្នកទស្សនារហូតដល់ទៅជាងមួយលានដង (1M views) ឯណោះ។

១២១២១២១

ហើយប្រសិនបើគិតមកដល់ពេលនេះវិញបទជូនពរអូនឲ្យឆាប់មាន របស់លោក ខាន់ ស៊ីអឿន មានអ្នកទស្សនារហូតដល់ទៅជាបីលានបួនសែនដង (3.4M views) ហើយ។

តោះកុំឲ្យខាតពេលវេលាយូរដល់ប្រិយមិត្តអ្នកអានជាទីមេត្រី យើងចូលទៅទស្សនាបទថ្មីរបស់លោកខាន់ ស៊ីអឿន ទាំងអស់គ្នា៖

សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទ៖ ស្លាបប៉ាកកាមាស