បន្លំមើលងាយគេ តែភ្លេចមើលសភាពខ្លួនឯង

មនុស្សមួយចំនួនខ្លះពូកែណាស់តែរិះគន់ តិះដៀល បន្ទោសបង្អាប់អ្នកដទៃ ប៉ុន្តែពួកគេមិនដែលមើលលើសភាពលក្ខណៈរបស់ខ្លួនថា ពួកគេនឹងល្អជាងគេប៉ុណ្ណាទេ។ ក្នុងថ្ងៃនេះដែរ KnongSrok TV នឹងប្រាប់អ្នកទាំងអស់គ្នាពីប្រភេទនៃមនុស្សទាំងនោះដែលចូលចិត្តតែមើលងាយ តិះដៀលគេ៖

Photo_2021 09 16_16 34 30

ទី១ មុខអាក្រក់

"

Photo_2021 09 16_17 02 13

មនុស្សប្រភេទនេះ ពូកែណាស់ខាងថាគេអាក្រក់អ៊ីចេះ អាក្រក់អ៊ីចុះ ប៉ុន្តែពួកគេភ្លេចមើលថា ខ្លួនឯងដៀលគេ មិនល្អជាងគេមិនប៉ុន្មានទេ។

ទី២ ចំណេះរាក់ ប្រាក់ខែតិច

Photo_2021 09 16_17 02 42

ធនមនុស្សប្រភេទចេះដឹងតិចតួចធ្វើចរិតឡើងខ្ពស់ ប្រាក់បន្តិចបន្តួចនិយាយពីអួតមិនឈប់។


ទី៣ សម្ដែងទន់ជ្រាយ តួស្លូត

Photo_2021 09 16_17 02 19

មនុស្សមួយប្រភេទនេះគឺពូកែសម្ដែងជាងតារាហូលីវូដតៅទៀត ប៉ិនណាស់ខាងយកចិត្តយកថ្លើមគេ ពូកែណាស់និយាយផ្អែម ប៉ុន្តែបើយើងប្រហែសតែបន្តិចចាក់ជើងពីក្រោយខ្នងក៏ថាបាន។

ទី៤ រៀនយឺត (អត់មានបញ្ហាខួរទេ តែមានបញ្ហាផ្នែកអត្តចរិត)

Photo_2021 09 16_17 02 26

មនុស្សប្រភេទចុងក្រោយនេះគឺពូកែបំផុតធ្វើជាចេះដឹងទាំងដែលខ្លួនឯងគ្មានចេះអីសោះក្នុងខ្លួន។

អត្ថបទ៖ លួន ស្រី នាង