មកដឹងពីអត្ថប្រយោជន៍ដ៏ច្រើនរបស់ ផ្លែប័រ ដែលអ្នកអាចនឹងមិនធ្លាប់ដឹង

ផ្លែឈើភាគច្រើនមានផ្ទុកទៅដោយសារធាតុកាបូអ៊ីដ្រាតដែលជាអាហារសម្រាប់សារធាតុកាយ ផ្ទុយស្រឡះពីប័រដែលសម្បូរទៅដោយសារធាតុខ្លាញ់ ដែលខ្លាញ់ទាំងនោះសុទ្ធតែល្អសម្រាប់សារពាង្គកាយ។ ថ្ងៃនេះ KhnongsrokPlus សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងអំពីអត្ថប្រយោជន៍របស់ផ្លែប័រទាំងអស់គ្នា៖

 ១. ប័រមានសារធាតុចិញ្ចឹមជាច្រើនមិនគួរឱ្យជឿ

 ក្នុង១០០ក្រាមរបស់ផ្លែប័រ មានសារធាតុចិញ្ចឹមចម្បងដូចជា៖ វីតាមីនK 26%  វីតាមីនB9 20% វីតាមីនC 17%   ប៉ូតាស្យូម14%    វីតាមីនB5 14%   វីតាមីនB613%  និងវីតាមីនE 10%។ ហើយក៏មានបរិមាណតិចតួចរបស់ ម៉ាញ៉េស្យូម ស័ង្កសី ម៉ង់ហ្គាណែស ទង់ដែង ដែក ផូស្វរ និងវីតាមីន  A ,B1,B2,B3 ផងដែរ។

"

F3E2549A 08B0 4B1C 9F8F 9BEEF84A42F1

  ២. ប័រផ្ទុកប៉ូតាស្យូម ច្រើនជាចេក

 ប៉ូតាស្យូមជាសារធាតុម្យ៉ាងដែលយើងដឹងថា មនុស្សភាគច្រើនទទួលបានមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់សារពាង្គកាយ។ ហើយមូលហេតុដែលអ្នកគួរពិសាប័រនោះគឺ ប័រមានបរិមាណប៉ូតាស្យូមច្រើនជាងផ្លែចេក១០%។


2B993C3C 8CC6 4639 97A9 E9B33CC0CE03

  ៣. ប័រសម្បូរទៅដោយសារធាតុកាកសរសៃ

  នៅក្នុង១០០ក្រាមរបស់ផ្លែប័រ មានផ្ទុះកាកសរសៃរ(ហ្វៃប័រ)រហូតទៅដល់៧ក្រាម ដែលល្អសម្រាប់ការបញ្ចេញចោល។

EC5F09A1 AE80 494F A693 9E40E13BF5CE

ទាំងនេះជាសារសំខាន់ និងអត្ថប្រយោជន៍ចម្បងដែលយើងនឹងទទួលបានពេលដែលទទួលផ្លែប័រ។ ដូចច្នេះ បើប្រិយមិត្តស្រឡាញ់សុខភាព សូមទទួលទានផ្លែឈើប្រភេទនេះឱ្យបានជាប្រចាំថ្ងៃដើម្បីឱ្យសារពាង្គកាយរបស់យើងរឹងម៉ាំ និងចៀសផុតពីជំងឺផ្សេងៗ៕

អត្ថបទ៖ ហៀប រក្សា