ប៉ាម៉ាក់គួរធ្វើយ៉ាងណា នៅពេលដែលកូនៗរើសចំណី?

ប៉ាម៉ាក់មួយចំនួនកំពុងបារម្ភពីកូនៗដែលមិនសូវចូលចិត្តញ៉ាំអាហារ ឯកូនៗខ្លះទៀតចូលចិត្តញ៉ាំអាហារដដែលៗជាប្រចាំ និងមិនព្រមសាកល្បងញ៉ាំអ្វីថ្មីសោះ។

តោះប៉ាម៉ាក់មកមើលពី Tips ខ្លះៗ ដែលអាចជួយឱ្យពួកគេមិនរើសចំណី និងញ៉ាំអាហារបានច្រើនប្រភេទ ដើម្បីមានជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយឲ្យមានសុខភាពល្អ៖

​​. រៀបចំម្ហូបបែបច្នៃប្រឌិត

"

ការរៀបចំម្ហូបដែលមានរូបរាង​ជាតុក្កតា ​ឬ ជ្រើសរើសផ្លែឈើដែលមានពណ៌ស្រស់ស្អាតក៏ជា វិធីដ៏មានប្រសិទ្ធិភាពមួយដែលធ្វើឱ្យកូនៗរីករាយក្នុងការភ្លក់មុខម្ហូបថ្មីផងដែរ។

២. ដាក់ឈ្មោះឱ្យអាហារ

ការដាក់ឈ្មោះមុខម្ហូបថ្មីបែបកំប្លែង ឬ អាចបញ្ចូលជាមួយឈ្មោះរបស់កូនៗ ក៏ជាវិធីដ៏ល្អមួយដើម្បីបំបែរអារម្មណ៍កុមារឲ្យកាន់តែមានចំណង់ចង់ញ៉ាំជាងមុនថែមទៀត។

៣. សាកល្បងឱ្យកូនរបស់អ្នកចូលរួមក្នុងការចម្អិន និងរៀបចំអាហារ

Preparing Food


លើសពីនេះ អ្នកក៏អាចនាំពួកគេទៅហាងលក់គ្រឿងទេស ហើយអនុញ្ញាតឱ្យពួកគេជ្រើសរើស ផ្លែឈើ ឬបន្លែដែលពួកគេចូលចិត្តបាន។ ការដែលនាំក្មេងៗឱ្យជួយកិច្ចការក្នុងផ្ទះបាយ នឹងធ្វើឱ្យពួកគាត់កាន់តែចង់ភ្លក់ម្ហូបទាំងនោះ ព្រោះវាក៏ជាស្នាដៃរបស់ពួកគេដែរ។

៤. សាកល្បងអាហារថ្មីនៅពេលកូនរបស់អ្នកកំពុងឃ្លាន

Untitled Design

ប្រសិនបើកូនរបស់អ្នកទើបតែញ៉ាំអាហារឆ្អែត ឬក៏នៅពេលដែលមិនឃ្លានពួកគេច្បាស់ជា បដិសេធមិនខាន ព្រោះពួកគេមិនទាន់ចង់ញ៉ាំម្តងទៀតនៅឡើយ។

៥. ជៀសវាងឲ្យកូនៗធ្វើអ្វីមួយដោយការដោះដូរជាមួយអាហារផ្អែមណាមួយ

មានករណីខ្លះ ប៉ាម៉ាក់ប្រាប់កូនឲ្យកូនៗស្លៀកពាក់ ដុសធ្មេញដោយខ្លួនឯង ឬស្ដាប់បង្គាប់ នោះពួកគេនឹងទទួលបានការ៉េម ឬ សូកូឡាត្រលប់មកវិញជាដើម ដែលនេះគឺជាវីធីសាស្រ្ត មិនសូវមានប្រសិទ្ធភាពក្នុងការអប់រំកូនៗនោះទេ។ ការធ្វើបែបនេះ នឹងនាំឱ្យកូនៗគិតថា អាហារទាំងនោះមានលក្ខណៈពិសេសលើសគេ ហើយចាប់ផ្ដើមបាត់ចំណង់ទៅលើអាហារផ្សេង ទៀត។

សូមបញ្ជាក់ផងដែរថា ប៉ាម៉ាក់ទាំងអស់គ្នាអាចយកគន្លឹះខាងលើនេះទៅអនុវត្តជាមួយកូនៗបន្តិចម្ដង ដើម្បីឱ្យពួកគេងាយស្រួលសម្របខ្លួនទៅតាមសម្រួល ថែមទាំងធ្វើឱ្យកូនៗ មិនមានអារម្មណ៍ថាត្រូវ បានបង្ខំឲ្យធ្វើអ្វីមួយ និងរីករាយក្នុងការសាកល្បងអ្វីថ្មីៗ។ កុំភ្លេចសាកល្បងទាំងអស់គ្នាណា!

ប្រភព៖ បរទេស