រោគសញ្ញានៃភាពស្លេកស្លាំង ដែលអ្នកមានផ្ទៃពោះគួរតែប្រុងប្រយ័ត្ន!

ភាពស្លេកស្លាំង គឺជារោគសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលកើតមានឡើងចំពោះស្ត្រីកំពុងមានផ្ទៃពោះ។ មួយវិញទៀត វាអាចនឹងមានផលអាក្រក់ខ្លាំងទៅៗប្រសិនបើព្យាបាលមិនទាន់ពេលវេលា ហើយវាថែមទាំងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ និង ទារកក្នុងផ្ទៃថែមទៀតផង។

A1

លោកវេជ្ជបណ្ឌិតមួយរូបបានពន្យល់ថា ស្ថានភាពនៃកម្រិតអេម៉ូក្លូប៊ីនទាបជាងធម្មតា ឬ មានការថយចុះនូវចំនួនកោសិកាឈាមក្រហមគឺជាសញ្ញានៃភាពស្លេកស្លាំង។ ហើយភាពស្លេកស្លាំងនេះគឺអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែភាគច្រើនគឺវាកើតមានចំពោះស្ត្រីមានផ្ទៃពោះ និង ក្មេងស្រី។ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតបានប្រាប់ថា ភាពស្លេកស្លាំងចំពោះស្ត្រីមានផ្ទៃពោះគឺមានហានិភ័យនៃការកើតកូនមិនគ្រប់ខែ ឬ ក៏អាចធ្វើអោយម្តាយស្លាប់ផងដែរ។

"

A2

ចំណែកឯកត្តានៃភាពស្លេកស្លាំងនេះគឺបណ្តាលមកពីការកង្វះជាតិដែកដូចជា ការទទួលទានជាតិដែកមិនគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់អ្នក ឬ ការមិនទទួលទានថ្នាំវីតាមីនជាតិដែកអំឡុងពេលមានផ្ទៃពោះតាមការណែនាំរបស់គ្រូពេទ្យ។ ហើយរោគសញ្ញាដែលបញ្ចាក់ថាអ្នកមានភាពស្លេកស្លាំងនោះគឺ ឈឺក្នុងមាត់, វិលមុខអស់កម្លាំង, មុខមាត់់សស្លេក, រមួលក្រពើ, និង ចង្វាក់បេះដូងលោតលឿនខុសធម្មតាជាដើម។


A3

ហើយប្រសិនបើអ្នកកំពុងស្ថិតក្នុងកត្តាណាមួយដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យកុំខាន ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នក និង ព្រមទាំងកូនក្នុងផ្ទៃថែមទៀតផង។ ម្យ៉ាងទៀតអ្នកគួរតែបន្ថែមរបបអាហារដែលសម្បូរទៅដោយជាតិដែកដូចជា បន្លែពណ៌បៃតង សណ្តែក និង ផ្លែឈើជាដើម ដោយមិនគួរធ្វេសប្រហែសអំពីបញ្ហាសុខភាពកំឡុងពេលមានផ្ទៃពោះនោះឡើយ។ ហើយអ្នកគួរគប្បីទៅពិនិត្យនៅមន្ទីពេទ្យជាប្រចាំ និង បរិភោគអាហារដែលមានសារជាតិប្រូតេអ៉ីនខ្ពស់ដើម្បីអោយកូន និង ម្តាយមានសុខភាពល្អ៕

A4

 

ប្រភព ៖ បរទេស