វីធីងាយៗក្នុងការបំបាត់ស្រ្តេស

មនុស្សមួយចំនួនធំដែលធ្វើការច្រើនម៉ោងឬក៏រៀនច្រើនពេកតែងតែជួបប្រទះនៅបញ្ហាស្ត្រេស មិនថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាទេ។ ដូច្នេះហើយ ថ្ងៃនេះ KnongSrok TV នឹងចែករំលែកវិធីសាស្រ្ត៤យ៉ាងងាយៗដើម្បីបំបាត់ស្រ្តេសយ៉ាងមានប្រសិទ្ធភាពបំផុតហើយក៏ស្រួលក្នុងការអនុវត្តផងដែរ៖

១. ការអានសៀវភៅ

Photo_2021 09 18_14 49 06

"

ពិតណាស់ ការអានសៀវភៅមិនត្រឹមតែជួយឱ្យអ្នកបំបាត់ស្រ្តេសប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកបាត់អផ្សុក និងទទួលបានចំណេះដឹងបន្ថែមផងដែរ។ មនុស្សមួយចំនួនឆ្ងល់ថា តើការចំណាយពេលអានសៀវភៅពិតជាអាចបំបាត់ស្រ្តេសមែនទេ? ប្រាកដណាស់ ការចំណាយពេលអានសៀវភៅគឺធ្វើឱ្យខួរក្បាលរបស់យើងស្រឡះជាដើម។

២. ការស្ដាប់តន្រ្តី

Photo_2021 09 18_14 47 48

ការស្ដាប់ភ្លេងឬចម្រៀងផ្សេងៗក៏ជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លាផងដែរ ជាពិសេសការស្ដាប់អត្ថបទអប់រំរបស់លោកគ្រូគូ សុភាព កូនចាបមាស ឬAPP: Medito ជាដើម។

៣. ការលំហែកាយ


Photo_2021 09 18_14 49 11

ការដើរលេងឬទៅលំហែកាយក៏ជាវិធីសាស្ត្រដ៏ល្អមួយ ប៉ុន្តែដោយសារតែបច្ចុប្បន្ននេះស្ថានភាពនៅខាងក្រៅមិនអំណោយផល ដូច្នេះអ្នកទាំងអស់គ្នាអាចផ្អាកធ្វើដំណើរសិន ព្រោះតែរដូវកាលកូវីត ដូច្នេះវាមានការលំបាកក្នុងការលំហែកាយ។

៤. ការធ្វើលំហាត់ប្រាណ

Photo_2021 09 18_14 49 16

Photo_2021 09 18_14 51 32

ការហាត់ប្រាណមិនត្រឹមតែជាចំណែកមួយជួយឱ្យសុខភាពរាងកាយល្អទេថែមទាំងជួយឱ្យសុខភាពផ្លូវចិត្តកាន់តែល្អប្រសើរផងដែរ។

វិធីទាំង៤យ៉ាងនេះនឹងជួយឱ្យអ្នកទាំងអស់កាត់បន្ថយស្រ្តេសនិងកាត់បន្ថយអារម្មណ៍តានតឹង។ ដូច្នេះអ្នកទាំងអស់គ្នាអាចសាកល្បងតាមវិធីខាងលើដើម្បីបំបាត់ភាពតានតឹងនិងស្រ្តេសទាំងអស់គ្នាណា៕

អត្ថបទ៖ លួន ស្រីនាង