រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញទស្សនា ការតាំងពិព័រណ៍ស្តីអំពី “វិស័យវាយនភណ្ឌ ការបង្កើត និងភាពច្នៃប្រឌិត” នៅវិទ្យាស្ថានបារាំងប្រចាំកម្ពុជា

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញទស្សនា ការតាំងពិព័រណ៍ស្តីអំពី “វិស័យវាយនភណ្ឌ ការបង្កើត និងភាពច្នៃប្រឌិត” នៅវិទ្យាស្ថានបារាំងប្រចាំកម្ពុជា។

241468326_4343358479079933_3632667909262254244_n

នេះបើយោងតាមការបង្ហោះរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានអញ្ជើញទស្សនាការតាំងពិព័រណ៍ស្តីអំពី “វិស័យវាយនភណ្ឌ ការបង្កើតថ្មី និងភាពច្នៃប្រឌិត” ដែលរៀបចំនៅវិទ្យាស្ថាន បារាំងប្រចាំកម្ពុជានៅភ្នំពេញ។ ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីប្រវត្តិ ការច្នៃម៉ូដ និងសកម្មភាពផ្សេងៗ នៃវិស័យវាយនភណ្ឌនៅកម្ពុជា។

"

241520474_4343358389079942_6086513690921523613_n

ក្នុងនោះមានតាំងបង្ហាញនូវហូលពិដាន សូត្រ សម្លៀកបំពាក់ឆ្នៃប្រឌិតថ្មី ខ្សែភាពយន្តឯកសារអំពីតម្បាញសូត្រ និងរូបថតជាដើម ដែលគួរឲ្យចាប់ចិត្តទស្សនា។ក្នុងកម្មវិធីទស្សនាពិសេសដែលឧទ្ទេសនាមដោយលោកនាយកវិទ្យាស្ថានបារាំងប្រចាំកម្ពុជា ក៏មានវត្តមានតំណាងស្ថានទូតបារាំងចូលរួមផងដែរ ហើយដោយប្រកាន់ខ្ជាប់នូវ គោលការណ៍ណែនាំនិងគោរពវិធានសុខភិបាល ៣កុំ ៣ការពារ។


កម្មវិធីពិព័រណ៍នេះកំពុងដំណើរការសម្រាប់សាធារណជនទស្សនានៅវិទ្យាស្ថានបារាំងប្រចាំកម្ពុជាភ្នំពេញ

242402169_4343358422413272_3388365963814776386_n

241970840_4343358405746607_2435194081852284882_n

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: