តោះ! មកដឹងពីការដាក់តាំងរូបសេះនៅក្នុងផ្ទះ ថាតើអាចនាំសំណាងអ្វីខ្លះដល់អ្នក

យោងទៅតាមក្បួនហុងស៊ុយបានបញ្ចាក់ប្រាប់ថា ការដាក់តាំងរូបតំណាងណាមួយនៅក្នុងផ្ទះរបស់អ្នកគឺពិតជាអាចនាំសំណាង នាំលុយកាក់ និង មានសុភមង្គលក្នុងគ្រួសារទៀតផង។ ចំណែកឯសត្វសេះគឺ សត្វនៅក្នុងក្បួនហុងស៊ុយសត្វសេះគឺជាសត្វលោតផ្លោះ ដែលជានិមិត្តសញ្ញានៃថាមពល និង ជំនះរាល់ឧបសគ្គ។ ហើយអត្ថបទខាងក្រោមនេះ យើងនឹងបង្ហាញថាការដែលដាក់តាំងសត្វសេះក្នុងផ្ទះរបស់លោកអ្នកគឺអាចនាំសំណាងអ្វីខ្លះ។

A1

សត្វសេះនៅក្នុងក្បួនហុងស៊ុយគឺមានពីរប្រភេទ មួយគឺជាសេះកិត្តិយស និង មួយទៀតគឺជាសេះជ័យជំនះ។ ហើយអ្នកអាចប្រើមួយណាក៏បាន ប៉ុន្តែអ្នកប្រហែលជាចង់ពិចារណាសិនហើយថារវាងសេះពីរប្រភេទនេះ មួយណាមានថាមពល និង ទាក់ទាញជាង។ គួរអោយដឹងដែរថា សេះជ័យជំនះគឺជានិមិត្តសញ្ញាហុងស៊ុយដ៏ល្អបំផុតនៃថាមពលដ៏មហិមា។ សេះនេះជាធម្មតាត្រូវបានគេបង្ហាញថាមានពណ៌ស និង ត្រូវបានតុបតែងដោយទ្រព្យសម្បត្តិគ្រប់ប្រភេទដូចជាគ្រឿងអលង្ការ ត្បូងពេជ្រ ដុំមាស កាក់ និង និមិត្តសញ្ញាផ្សេងទៀតនៃទ្រព្យសម្បត្តិ ជាដើម។

"

A2

ចំណែកសេះកិត្តិយសវិញ គឺប្រជាជនចិនពិតជាមានជំនឿខ្លាំងណាស់ ព្រោះថាវាគឺមានថាមពលខ្លាំងខ្លាអាចទៅមុខបានគ្រប់ជំហាន និង មានការចិញ្ចឹមយ៉ាងល្អផងដែរ។ ដោយនៅតាមក្បួនហុងស៊ុយបានរៀបរាប់យ៉ាងក្បោះក្បាយថា ការដាក់តាំងរូបសេះនៅក្នុងកន្លែងអាជីកម្ម ឬ ការិយាល័យ នោះអ្នកនឹងប្រកបការរកស៉ីដោយរលូន ហើយវានឹងនាំអ្នកឆ្ពោះទៅរកភាពជោគជ័យនៃអាជីវកម្ម និង មានទ្រព្យសម្បត្តិហូរចូលមិនឈប់។ មួយវិញទៀត ប្រសិនបើអ្នកដាក់តាំងរូបសេះនៅក្នុងផ្ទះ នោះវានឹងនាំមកនូវសេចក្តីសុខចម្រើន ជួយធ្វើអោយដំណើរជីវិតរបស់អ្នកជោគជ័យ និង អាចកម្ចាត់ខ្មោចព្រាយបិសាចថែមទៀតផង។


A3

ប៉ុន្តែអ្នកមិនគួរដាក់តាំងរូបសេះនៅក្នុងបន្ទប់គេងរបស់កូនក្រមុំទេ ព្រោះតាមជំនឿគេជឿថា វាអាចនឹងនាំរឿងមិនល្អដល់នាង ហើយអាចនឹងធ្វើអោយនាងមិនមានគូរជីវិតផងដែរ៕

A4

ប្រភព ៖ បរទេស